PHKA KEO Dental Clinic គ្លីនិកធ្មេញផ្កាកែវ

PHKA KEO Dental Clinic គ្លីនិកធ្មេញផ្កាកែវ We take care all ! Your Health Is My Life ! Your Smile
Your Health
Your Way

ប្តីប្រពន្ធមួយគូរទេីបរៀបការថ្មីថ្មោងនាំគ្នាទៅលេងសួនសត្វ៖ពួកគេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែន 👰🏻‍♀️ប្រព...
24/01/2024

ប្តីប្រពន្ធមួយគូរទេីបរៀបការថ្មីថ្មោងនាំគ្នាទៅលេងសួនសត្វ៖
ពួកគេឃើញស្វាឈ្មោលលេងជាមួយស្វាញីយ៉ាងងប់ងល់ គួរឲ្យច្រណែន
👰🏻‍♀️ប្រពន្ធ៖ ប្រាប់ប្តីថា បងមើលស្វាហ៎ គេឡើង ស្វីតហើយ រ៉ូមែនទិចទៀត
👮🏻‍♂️ប្តី៖ ប្រពន្ធអូនឃើញតោញីឈ្មោលនោះទេ នៅឆ្ងាយពីគ្នាមិនដូចសត្វស្វា១គូរនេះទេ។ តោឈ្មោលនៅស្ងាត់តែឯង មិនខ្វល់ពីតោញី
👰🏻‍♀️ប្រពន្ធ៖ មើលទៅដូចកំសត់ណាស់បង សត្វតោអត់មានក្តីស្រឡាញ់ដូចស្វាសោះ

"ប្តីក៏ឲ្យប្រពន្ធគប់កូនដុំថ្មទៅកាន់តោញី ហើយចាំមើល"
ពេលដែលប្រពន្ធគាត់បានគប់ថ្មទៅកាន់តោញី តោឈ្មោលក៏លោតមកគ្រហឹមហើយការពារតោញីយ៉ាងមានអំណាច

"រួចប្តីក៏ឲ្យប្រពន្ធគប់កូនដុំថ្មទៅកាន់ស្វាញីម្តង"
បន្ទាប់មកប្រពន្ធក៏គប់ថ្មទៅស្វាញីដូចគ្នា ហើយពេលដែលប្រពន្ធគប់ស្វាញីស្វាឈ្មោលបែរជារត់ ហើយលោត ទៅលើដើមឈើបាត់ បោះបង់ស្វាញីចោល ព្រោះខ្លាចគេគប់ដុំថ្មមកកាន់ខ្លួនដែរ

👮🏻‍♂️ប្តី៖ ក៏ប្រាប់ប្រពន្ធគាត់ថា កុំឆាប់ជឿនឹងអ្វីដែលអូនបានឃើញជា ភាពសង់ទីម៉ង់ ឬ ភាពរ៉ូមែនទិចនិយមអី ភាគច្រើនវាគ្រាន់ជារូបភាពបំភាន់ភ្នែកដែលលាក់បាំងនូវបេះដូងដែលមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយក៏មានអ្នកខ្លះ គាត់មិនបញ្ចេញ ឬ បង្ហាញក្តីស្រឡាញ់មកឲ្យគេឃើញ ប៉ុន្តែបេះដូងពួកគេពោរពេញទៅដោយ ការបារម្មណ៍ និង ក្តីស្រឡាញ់។
"សូមអូនរៀនធ្វេីជាប្តីប្រពន្ធ មិនគួររៀនធ្វេីជាសង្សាទៀតទេ"
"ជីវិតប្តីប្រពន្ធខុសពីជីវិតជាសង្សាណា៎អូន"

តែជាអកុសលសព្វថ្ងៃ ស្នេហាបែបស្វា មានច្រើនជាងស្នេហាបែបសត្វតោ!
#ប្រភព Home-pictures

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!Pregnancy and Oral health education!សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ...
11/11/2023

ស្ត្រីមានផ្ទៃពោះ និងការយល់ដឹងពីសុខភាពមាត់ធ្មេញ!
Pregnancy and Oral health education!

សុខភាពមាត់ធ្មេញគឺមានសារៈសំខាន់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពទូទៅមានភាពល្អប្រសើរ។ ដូច្នេះហើយការថែរក្សាសុខភាពមាត់ធ្មេញអោយបានល្អពេលមានផ្ទៃពោះ គឺសំខាន់សំរាប់ម្តាយ និងទារកដែលកំពុងកកើត និងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ដើម្បីជៀសវាងការបង្ករោគផ្សេងៗនៅក្នុងមាត់។

១) តើមានអ្វីប្រែប្រួលខ្លះនៅក្នុងមាត់ ពេលដែលស្ត្រីមានផ្ទៃពោះ?
- ងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញ
- ងាយហើម និងដុះលូតវែងនៅអញ្ចាញធ្មេញ (Pregnancy Epulis Formation)
- កើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់ (Recurrent Aphthae)

២) តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ រឺទេ?
ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់
- ការងារជាទូទៅដូចជា ការសំអាតធ្មេញ រឺប៉ះធ្មេញ មិនមានការប៉ះពាល់ និងការព្រួយបារម្មណ៍ឡើយ
- ការងារដូចជា ការដកធ្មេញ ការព្យាបាលធ្មេញ រឺការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់
- ការងារមួយចំនួនដែលធ្វើអោយសោភ័ណភាពប្រសើរ ដូចជា ពត់តំរង់ធ្មេញ គួររង់ចាំក្រោយសម្រាល
- ជាទូទៅ ខែដែលមានសុវត្ថិភាពខ្ពស់ចំពោះអ្នកជំងឺដែលមានផ្ទៃពោះ គឺត្រីមាសទី២ (ខែទី៤ ទី៥ និងទី៦) ចំពោះការព្យាបាលធ្មេញ

៣) ប្រសិនបើស្ត្រីមានផ្ទៃពោះឈឺធ្មេញនៅក្នុងត្រីមាសទី១ រឺត្រីមាសទី៣ គួរធ្វើដូចម្តេច?
- សូមប្រឹក្សាជាមួយទន្តបណ្ឌិតជំនាញ ដើម្បីរកវិធីសាស្ត្រជួយក្នុងការបំបាត់ការឈឺចាប់
- ការប្រើប្រាស់ថ្នាំដោយខ្លួនឯងមិនមានវេជ្ជបញ្ជា អាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងកូនក្នុងផ្ទៃ
- ក្នុងករណីមានការរលាកស្រួចស្រាវដែលត្រូវធ្វើការព្យាបាលបន្ទាន់ដូចជា ការករខ្ទុះពីធ្មេញនាំអោយហើមមុខមាត់ ត្រូវមានការប្រឹក្សាពីគ្រូពេទ្យផ្នែកសម្ភព និងសហការជាមួយទន្តបណ្ឌិតយ៉ាងជិតស្និទ្ធក្នុងការជួយរកដំណោះស្រាយ សុវត្ថិភាពជូនអ្នកជំងឺ

៤) តើការថតកាំរស្មី X-ray សំរាប់ព្យាបាលធ្មេញប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ រឺទេ?
- នៅក្នុងត្រីមាសទី១ ប្រសិនបើអាច គួរជៀសវាងការថត
- បើសិនជាត្រូវថត ខាងគ្រូពេទ្យនឹងមានអាវសំណការពារ ដែលផ្តល់សុវត្ថិភាពដល់ទារកក្នុងផ្ទៃ

៥) ហេតុអ្វីបានជាកុមារខ្លះ ពេលដុះធ្មេញមានពណ៌ក្រម៉ៅខ្លាំង?
ការប្រើប្រាស់ថ្នាំសះប្រភេទ Tetracycline នៅពេលស្ត្រីមានផ្ទៃពោះ គឺធ្វើអោយកូនកើតមកមានពណ៌ធ្មេញក្រម៉ៅខ្លាំង សូមជៀសវាងការប្រើថ្នាំសះប្រភេទនេះ។

៦) អនុសាសន៍៖
- សូមធ្វើអនាម័យមាត់ធ្មេញជាប្រចាំ
- ណាត់ជួបជាមួយទន្តបណ្ឌិតរៀងរាល់៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញ

នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមគ្រូពេទ្យឯកទេស និងទន្តបណ្ឌិតឯកទេស ដែលមានការសហការយ៉ាងល្អ រង់ចាំផ្តល់ការប្រឹក្សា និងព្យាបាលជូនលោកអ្នកប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

#មន្ទីរពេទ្យកាល់ម៉ែត

Class I cavity preparation outline form
29/04/2023

Class I cavity preparation outline form

ដំណាក់កាលនៃការជាសះស្បើយបន្ទាប់ពីការដកធ្មេញPhases of wound healing after Ext🦷🦷
18/04/2023

ដំណាក់កាលនៃការជាសះស្បើយបន្ទាប់ពីការដកធ្មេញ
Phases of wound healing after Ext🦷🦷

14/04/2023

សួស្ដី​ឆ្នាំ​ថ្មី​✨🎉🎊🍾
ឆ្នាំថ្មីហើយមកទទួលប្រូម៉ូសិនពិសេសរហូតដល់70%លើគ្រប់សេវាកម្ម🦷🦷

We take care all !
Your Health Is My Life !

មើលមើលធ្មេញអូនផង ឈ្នះបងបងហើយ😅🤣🦷មានបញ្ហាសុខភាពមាត់ធ្មេញ😘😍🦷ពិសេសចង់អោយធ្មេញស្អាតទាក់ទងមកបាន
31/03/2022

មើលមើលធ្មេញអូនផង ឈ្នះបងបងហើយ😅🤣
🦷មានបញ្ហាសុខភាពមាត់ធ្មេញ😘😍
🦷ពិសេសចង់អោយធ្មេញស្អាតទាក់ទងមកបាន

Ways to Reduce Hypochlorite Accidents
31/03/2022

Ways to Reduce Hypochlorite Accidents

⚫ Post_extraction edema..🌀🔴 It occurs due to soft tissue trauma which results in severing of lymphatic vessels that will...
29/09/2021

⚫ Post_extraction edema..🌀

🔴 It occurs due to soft tissue trauma which results in severing of lymphatic vessels that will drain in tissue resulting in smooth pale swelling...When swelling is due to inflammation ➡️ the skin is red...

🔴Management..✋

📤 No ttt. for small size , just cold pack is applied locally after surgery "10-15min" for 4-6h each 30min..

📤 Severe edema may lead to fibrosis so fibrinolytic agent " Alphintern (chymotrypsin–trypsin) " is indicated..

📤 Inflammatory edema ➡️ broad spectrum antibiotic..
DrAhmed Hamdan

គេងយប់ជ្រៅប្រឈមនឹងការ...❌‼️
10/08/2021

គេងយប់ជ្រៅប្រឈមនឹងការ...❌‼️

Address

Phnom Penh
Phnom Penh
12152

Opening Hours

Monday 07:00 - 20:30
Tuesday 07:00 - 20:30
Wednesday 07:00 - 20:30
Thursday 07:00 - 20:30
Friday 07:00 - 20:30
Saturday 07:30 - 20:30
Sunday 07:30 - 20:30

Telephone

+85511355586

Website

Alerts

Be the first to know and let us send you an email when PHKA KEO Dental Clinic គ្លីនិកធ្មេញផ្កាកែវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PHKA KEO Dental Clinic គ្លីនិកធ្មេញផ្កាកែវ:

Shortcuts

Share