06/05/2026
បញ្ហាពុកធ្មេញអំឡុងពេលពាក់ដែកតម្រង់ធ្មេញ (braces)៖
ការកកើតប្រហោងធ្មេញ(ដង្កូវស៊ីធ្មេញ) អំឡុងពេលពាក់ដែកពត់តម្រង់ធ្មេញ ទោះបីជាដែកតម្រង់ធ្មេញមិនមែនជាមូលហេតុផ្ទាល់ដែលធ្វើឱ្យពុកធ្មេញក៏ដោយ តែវាបង្កើតជាកន្លែងដែលងាយនឹងជាប់ចំណីអាហារ ដែលធ្វើឱ្យពិបាកក្នុងការសម្អាត។
•សញ្ញាទូទៅ និងការវិវត្តស្នាមអុជស (White Spot Lesions):
ជាសញ្ញាដំបូងនៃការពុកធ្មេញ គឺលេចឡើងជាស្នាមសថ្លាៗនៅជុំវិញឧបករណ៍ពត់ធ្មេញ ស្រៀវធ្មេញពេលញ៉ាំទឹកក្តៅ ឬត្រជាក់ មានស្នាមអុជខ្មៅលើធ្មេញ និងមានក្លិនមាត់មិនល្អ។
•ការកើតប្រហោងធ្មេញ: ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ វានឹងវិវត្តទៅជាប្រហោងធ្មេញ ដែលតម្រូវឱ្យមានការប៉ះ ឬព្យាបាលឫសធ្មេញ។
•យុទ្ធសាស្ត្រសំរាប់ការសម្អាត:
- ប្រើប្រាស់ច្រាស់ដុសធ្មេញពិសេសសម្រាប់អ្នកពាក់ដែក (interdental brushes),
-ម៉ាស៊ីនបាញ់ទឹកសម្អាតចន្លោះធ្មេញ (water flossers)
-ប្រើអំបោះសម្អាតធ្មេញ Dental Flosse
-ប្រើប្រាស់ហ្វ្លុយអូរ៉ាយ (Fluoride): ដុសធ្មេញជាមួយថ្នាំដុសធ្មេញដែលមានជាតិហ្វ្លអូរ៉ាយខ្ពស់ ឬប្រើទឹកខ្ពុរមាត់ហ្វ្លុយអូរ៉ាយ ដើម្បីជួយឱ្យធ្មេញរឹងមាំ។
•ការគ្រប់គ្រងរបបអាហារ: កាត់បន្ថយអាហារដែលមានជាតិស្ករ និងអាហារដែលមានជាតិអាស៊ីត ដែលអាចជាប់នឹងដែកធ្មេញ។
ការថែទាំវិជ្ជាជីវៈ: ជួបជាមួយទន្តពេទ្យឱ្យបានទៀងទាត់ ទន្តពេទ្យនឹង ប៉ះធ្មេញទាំងកំពុងពាក់លួស ប្រសិនបើប្រហោងនោះស្ថិតក្នុងកន្លែងដែលងាយចូលទៅដល់។
ដោះលួសចេញបណ្តោះអាសន្ន: ដើម្បីឱ្យទន្តពេទ្យងាយស្រួលក្នុងការប៉ះ ឬព្យាបាល។
ពេទ្យធ្មេញ ពណ្ណរាយ មានទន្តបណ្ឌិតមានបទពិសោធ និង ជំនាញច្បាស់លាស់
អាចទំនាក់ទំនងពត៍មានបន្ថែមតាមប្រអប់សំបុត្ររឺលេខទំនាក់ទំនង
010841323
093608860
012308786
អាស័យដ្ធាន នៅលើផ្លូវ199 ជិតសាលាទួលស្វាយព្រៃនិងផ្សាអូឡាំពិក