27/05/2026
តើគ្រូពេទ្យធ្មេញព្យាបាលជំងឺប្រភេទនេះទេ? សូមអានខាងក្រោម៖
ចម្លេីយៈ ពិតមែនហើយ បេីសិនជាវាបង្ករមកពីធ្មេញ។
Do DENTIST treat this type of Condition? Yes of course, if it comes from Dental origin.
--- Case Report: របាយការណ៍ករណី ---
--- សង្ខេបខ្លឹមសារចំណេះដឹងទូទៅ ---
+ជំងឺ ODONTOGENIC CUTANOUS FISTULA គឺជាខ្ទុះធ្មេញរ៊ាំរ៉ៃដែលស៊ីរូងធ្លាយមកដល់ស្បែកខាងក្រៅ ហើយតែងតែមានខ្ទុះបន្តហូរចេញមកជាប្រចាំ ដោយការហើម ឬ ការឈឺចាប់នៃធ្មេញអាចនឹងបាត់អស់ទាំងស្រុង ដែលងាយស្រួល ឱ្យការធ្វើរោគវិនិច្ឆ័យមានការយល់ច្រលំ ដោយគិតថាវាជាដំបៅ ឬ មុនលើស្បែកធម្មតា ដែលមិនជាសះស្បើយដោយការប្រេីប្រាស់ថ្នាំលេប ឬថ្នាំលាប។
+ការព្យាបាល :
1. ការព្យាបាលរន្ធឬសធ្មេញ: ដោយការសម្អាតនូវមេរោគចេញពីក្នុងធ្មេញ ដើម្បីរក្សាធ្មេញធម្មជាតិទុក។
2. ការដកធ្មេញ: ក្នុងករណីធ្ងន់ធ្ងរដែលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធនៃធ្មេញដែលមិនអាចរក្សាធ្មេញទុកបាន។
3. ការប្រើប្រាស់ថ្នាំផ្សះ: អាចនឹងប្រើប្រាស់បានអាស្រ័យទៅតាមអាការៈ ដោយរួមបញ្ចូលជាមួយការព្យាបាលធ្មេញខាងលើណាមួយរួមបញ្ចូលគ្នា។
4. វះកាត់យកចេញ: ក្នុងករណីមិនមានការជាសះស្បេីយបន្ទាប់ពីការព្យាបាល។
📝 សូមរួសរាន់ជួបជាមួយនឹងទន្តពេទ្យដើម្បីពិភាក្សា នឹង ធ្វេីរោគវិនិច្ឆ័យ ក្នុងករណីមានការសង្ស័យណាមួយដែលមិនប្រក្រតីនៅតំបន់មុខមាត់ របស់លោកអ្នក។
+ODONTOGENIC CUTANOUS FISTULA is an abnormal Tunnel (Fistula tract) connecting from a Chronic Dental infection to the Skin with continuing discharge of pus. Moreover, dental Sweeling or Pain may be completely gone, which is lead to misdiagnosis to skin lesion that could not be treat by any Topical or Oral medication.
+Treatment:
1. ROOT CANAL THERAPY: to save natural tooth by clean out the infection.
2. EXTRACTION: in severe tooth structure damage.
3. ANTIBIOTICS May be prescribed due to signs combination with Dental treatment.
4. Surgical Excision: in case of no sign of healing within fews weeks after Dental treatment.
📝 Please see your dentist immediately for a discussion and diagnosis if you suspect any abnormalities in your facial area.