20/02/2024
ក្តីសុខនៅឯណា!
មនុស្សម្នាក់ៗនរណាក៏ចង់បានសេចក្តីសុខដែរ
តែសេចក្តីសុខដែលមនុស្សប្រាថ្នាចង់បានមិនដូចគ្នាទេ
ខ្លះថាមានលុយច្រើនជាសេចក្តីសុខ
ខ្លះថាសេចក្តីស្នេហាជាសេចក្តីសុខ
ខ្លះថាបុណ្យសក្តិអំណាចជាសេចក្តីសុខ
ខ្លះខំធ្វើសង្គ្រាមសម្លាប់មនុស្សថាជាសេចក្តីសុខ
ខ្លះថាអីចេះខ្លះថាអីចុះ ប៉ុន្តែការពិតទៅ សេចក្តីសុខ ជាវត្ថុមួយដែលអណ្តែតពីមុខយើងបញ្ឆោតយើងឲ្យដេញចាប់ ចាប់ខុស ចាប់ខុស ប៉ុន្តែពេលចាប់បានសេចក្តីសុខនោះមកម្តងៗវាមិននៅជាមួយយើងរហូតទេ វារសាត់ទៅទៀត ទុក្ខក៏មកជំនួស គឺទុក្ខដែលបាត់សេចក្តីសុខនោះ។
ដូច្នេះតើសេចក្តីសុខណាទៅដែលយើងគួរស្វែងរកក្នុងជីវិតនេះ?