គ្លីនិកអុិកសុីដសង់ត្រាល់-Exceed Central Clinic

  • Home
  • Cambodia
  • Phnom Penh
  • គ្លីនិកអុិកសុីដសង់ត្រាល់-Exceed Central Clinic
Directions Website

គ្លីនិកអុិកសុីដសង់ត្រាល់-Exceed Central Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គ្លីនិកអុិកសុីដសង់ត្រាល់-Exceed Central Clinic, Orthotics & Prosthetics Service, Street 154, Sangkat Psar Tmey 3, Khan Daun Penh, Phnom Penh.

Prosthesics and Orthotics l Mobility & Rehabilitation 🦿 Personalized prosthetic and Orthotic solutions to help you move better and live with confidence.

📍Phnom Penh, Cambodia 🇰🇭

07/10/2026

🦿 ជង្គង់សិប្បនិម្មិត (Prosthetic Knee) — ជួយបង្កើនស្ថិរភាព និងការចលនា
ជង្គង់សិប្បនិម្មិត គឺជាផ្នែកសំខាន់មួយនៃជើងសិប្បនិម្មិត សម្រាប់អ្នកដែលមានការវះកាត់ជើងខាងលើជង្គង់។ ការជ្រើសរើសប្រភេទជង្គង់ដែលសមស្រប អាចជួយដល់៖
🔸 បង្កើនស្ថិរភាព ពេលឈរ និងដើរ
🔸 គ្រប់គ្រងចលនា បានល្អជាងមុន
🔸 ជួយឱ្យការដើរមានភាពរលូន
🔸 គាំទ្រសកម្មភាពប្រចាំថ្ងៃ ដូចជា ដើរ ឡើងជណ្តើរ និងចលនាផ្សេងៗ
មនុស្សម្នាក់ៗមានតម្រូវការខុសៗគ្នា។ ដូច្នេះ ការជ្រើសរើសជង្គង់សិប្បនិម្មិត ( Prosthetic Knee) គួរតែផ្អែកលើ សមត្ថភាពដើរ កម្រិតសកម្មភាព ស្ថានភាពសល់នៃអវយវៈ និងគោលដៅរបស់អ្នកប្រើប្រាស់។
🦿 ការវាយតម្លៃ និងការកំណត់សមស្របដោយ Prosthetist & Orthotist គឺជាជំហានសំខាន់ ដើម្បីទទួលបានប្រសិទ្ធភាព និងផាសុកភាពល្អ។
📞 សម្រាប់ព័ត៌មានបន្ថែម និងការពិគ្រោះយោបល់៖ 070-333-060
#ជើងសិប្បនិម្មិត

06/10/2026

🦿 រណបលើជង្គង់ (KAFO with Bail Lock) — ជំនួយសម្រាប់ការឈរ និងដើរ

👉សម្រាប់អ្នកដែលមានបញ្ហា ខ្សោយជើង ការគ្រប់គ្រងជង្គង់មិនបានល្អ ឬមានអស្ថិរភាពនៅពេលឈរ និងដើរ រណបលើជង្គង់( KAFO) អាចជួយទ្រទ្រង់ជើង និងជង្គង់។

🔒 ប្រព័ន្ធចាក់សោរជង្គង់ (Bail Lock) អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងការចាក់សោ និងដោះសោរជង្គង់បានកាន់តែងាយស្រួល តាមការរចនារបស់រណប។

✨ គោលបំណងគឺជួយបង្កើន ស្ថេរភាព សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើចលនា។

✍️ការរចនា និងការកំណត់ប្រភេទឧបករណ៍រណប គួរតែធ្វើឡើងតាមការវាយតម្លៃ និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗ។

📞 សម្រាប់ការវាយតម្លៃ និងព័ត៌មានបន្ថែម៖ 070 333 060

05/10/2026
05/10/2026

🦿 ជើងសិប្បនិម្មិតក្រោមជង្គង់ (Below-Knee Prosthesis) ជាមួយប្រអប់ជើងសិប្បនិម្មិតមានចលនាករជើង ( Multiaxis Foot)
🚶ជួយឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួល និងមានទំនុកចិត្តក្នុងការឈរ និងដើរ។
👉ប្រអប់ជើងសិប្បនិម្មិតមានចលនាករជើង (Multiaxis Foot) អាចជួយសម្របខ្លួនទៅនឹងចលនា និងផ្ទៃដីផ្សេងៗ ដើម្បីផ្តល់នូវភាពបត់បែន និងស្ថេរភាពកាន់តែប្រសើរ។
✨ ដើរបានកាន់តែងាយស្រួល
✨ បង្កើនស្ថេរភាពពេលដើរ
✨ ជួយឱ្យមានទំនុកចិត្តក្នុងជីវិតប្រចាំថ្ងៃ

📞 សម្រាប់ព័ត៌មានបន្ថែម៖ 070 333 060

🧠 បញ្ហាដែលជួបប្រទះញឹកញាប់ បន្ទាប់ពីដាច់សរសៃឈាមខួរក្បាល (stroke)បន្ទាប់ពីដាច់សរសៃឈាមខួរក្បាល (Stroke) អ្នកជំងឺមួយចំនួនអាច...
02/10/2026

🧠 បញ្ហាដែលជួបប្រទះញឹកញាប់ បន្ទាប់ពីដាច់សរសៃឈាមខួរក្បាល (stroke)

បន្ទាប់ពីដាច់សរសៃឈាមខួរក្បាល (Stroke) អ្នកជំងឺមួយចំនួនអាចជួបប្រទះ៖
🔸 ប្រអប់ជើងធ្លាក់ (Foot Drop)
🔸 សាច់ដុំខ្សោយ
🔸 កជើងមិនមានលំនឹង
🔸 ពិបាកឈរ និងដើរ
🔸 បាត់បង់លំនឹង និងងាយដួល

🦿 តើឧបករណ៍រណប (Orthosis) អាចជួយបានយ៉ាងដូចម្តេច?
ឧបករណ៍រណប (Orthosis) អាចជួយទ្រទ្រង់ប្រអប់ជើង និងកជើង ជួយរក្សាទីតាំងជើងឱ្យបានត្រឹមត្រូវ និងជួយឱ្យការឈរ និងដើរមានសុវត្ថិភាពជាងមុន។

💡 ការជ្រើសរើសឧបករណ៍រណប (Orthosis) គួរតែធ្វើឡើងដោយផ្អែកលើការវាយតម្លៃស្ថានភាព និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗ។

✨ ការគាំទ្រដែលត្រឹមត្រូវ អាចជួយឱ្យការស្តារឡើងវិញមានភាពងាយស្រួលជាងមុន។

សម្រាប់ព័ត៌មានបន្ថែម និងការវាយតម្លៃ៖
☎️☎️☎️: 070 333 060

02/10/2026

ជើងសិប្បនិមិត្ដក្រោមជង្គង់បន្ទាប់ពីស្រោបរួច🦿🦿🦿.

01/10/2026

ពីការបាត់បង់ ទៅរកការចាប់ផ្តើមថ្មី។ ❤️

នេះគឺជាដំណើររបស់លោកអ៊ុំ បន្ទាប់ពីការវះកាត់ជើងក្រោមជង្គង់—ពីការរៀនប្រើជើងសិប្បនិម្មិត រហូតដល់ការចាប់ផ្តើមដើរម្តងទៀត។
គ្រប់ជំហានត្រូវការពេលវេលា ការអត់ធ្មត់ និងការតស៊ូ។

🦿 ជើងសិប្បនិម្មិតមួយ មិនមែនមានន័យត្រឹមតែ “អាចដើរ” ទេ។ វាគឺជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកជីវិតប្រចាំថ្ងៃ និងភាពឯករាជ្យ។

One step at a time. ❤️

30/09/2026

🦿 តើអ្នកកំពុងស្វែងរកគ្លីនិកអវយវ:សិប្បនិម្មិត និងរណបមែនទេ?

យើងនៅទីនេះ ដើម្បីជួយអ្នកឱ្យ ធ្វើចលនាបានកាន់តែប្រសើរ និងរស់នៅដោយឯករាជ្យ។ ❤️

ចាប់ផ្តើមជំហានបន្ទាប់របស់អ្នកជាមួយយើង។ 👣❤️
"Every Step Matters."

23/09/2026

🦿 ជំហានមួយៗ គឺជាការរីកចម្រើនមួយជំហានទៀត ❤️

ការហ្វឹកហាត់ដើរជាមួយជើងសិប្បនិម្មិត គឺជាផ្នែកសំខាន់មួយនៃការស្តារនីតិសម្បទា។

ជាមួយនឹងការហ្វឹកហាត់ជាប្រចាំ ការកែតម្រូវត្រឹមត្រូវ និងការខិតខំប្រឹងប្រែង អ្នកជំងឺអាចបង្កើនសមត្ថភាពក្នុងការរក្សាលំនឹង ដើរបានប្រសើរឡើង និងមានទំនុកចិត្តកាន់តែខ្លាំង។ 💪

🦿 ជំហានតូចៗ បង្កើតការផ្លាស់ប្តូរធំៗ។

#ជើងសិប្បនិម្មិត #ការស្តារនីតិសម្បទា

Address

#82A Street 154, Sangkat Psar Tmey 3, Khan Daun Penh
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when គ្លីនិកអុិកសុីដសង់ត្រាល់-Exceed Central Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share