ឯកទេសពត់ធ្មេញខ្មែរ Khmer Orthodontic Specialist

  • Home
  • Cambodia
  • Phnom Penh
  • ឯកទេសពត់ធ្មេញខ្មែរ Khmer Orthodontic Specialist

ឯកទេសពត់ធ្មេញខ្មែរ Khmer Orthodontic Specialist ពត់ធ្មេញដោយទន្តបណ្ឌិតឯកទេសពត់ធ្មេ?

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួស ទាំងក្រអូមលើ និងក្រអូមក្រោម ឯធ្មេញមុខលើ ពយលយចេញក្រៅ ។ធ្មេញថ្គាមតូចខាងលើចំនួន២គ្រាប់ត្រ...
01/11/2025

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួស ទាំងក្រអូមលើ និងក្រអូមក្រោម ឯធ្មេញមុខលើ ពយលយចេញក្រៅ ។

ធ្មេញថ្គាមតូចខាងលើចំនួន២គ្រាប់ត្រូវបានដកចេញ ដើម្បីបង្កើតជាចន្លោះសំរាប់តម្រៀបធ្មេញមុខអោយត្រង់ជួរ និងទាញធ្មេញមុខអោយខិតមកក្រោយ កុំអោយមាត់ប៉ោងពយបន្តទៀត ។

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🍀

បញ្ជាក់៖ ការពត់ធ្មេញលើអ្នកជំងឺវ័យក្មេង ទទួលបានលទ្ធផលល្អ និងចំណាយពេលតិច ។

សំរាប់ការណាត់ជួបគ្រូពេទ្យឯកទេសពត់ធ្មេញ៖
077 555 655

ក្មេងដែលកំពុងស្ថិតក្នុងវ័យលូតលាស់ ដែលមានបញ្ហាគ្រោងឆ្អឹងមុខខុសប្រក្រតី ដូចជាចង្កាខ្លី ឬមាត់ពយ ឬថ្ពាល់ផត (មុខបាក់) ឬចង្កាល...
23/10/2025

ក្មេងដែលកំពុងស្ថិតក្នុងវ័យលូតលាស់ ដែលមានបញ្ហាគ្រោងឆ្អឹងមុខខុសប្រក្រតី ដូចជាចង្កាខ្លី ឬមាត់ពយ ឬថ្ពាល់ផត (មុខបាក់) ឬចង្កាលូតវែង អាចកែតម្រូវគ្រោងឆ្អឹងមុខបានដោយប្រើឧបករណ៍សាមញ្ញៗ ។ ការកែតម្រូវទាន់ពេល អាចចៀសវាងការវះកាត់កែគ្រោងឆ្អឹងមុខក្នុងទ្រង់ទ្រាយធំ ដែលអាចមានហានិភ័យខ្លះ និងចំណាយថវិកាកាន់តែច្រើន ។

សូមមាតាបិតានាំកូនៗទៅជួបគ្រូពេទ្យធ្មេញពីអាយុ១ឆ្នាំតទៅដើម្បីតាមដានដំណុះធ្មេញ ថែទាំសុខភាពមាត់ធ្មេញ និងនាំកូនៗទៅជួបគ្រូពេទ្យឯកទេសពត់ធ្មេញពីអាយុ៧ឬ៨ឆ្នាំដល់អាយុ១២ឬ១៣ឆ្នាំដើម្បីតាមដានការវិវត្តន៍នៃគ្រោងឆ្អឹងមុខ និងកំណាំធ្មេញស្រុកខុសប្រក្រតី ។

រូបភាពខាងក្រោមនេះគឺការកែតម្រូវគ្រោងឆ្អឹងមុខ និងកំណាំធ្មេញខុសប្រក្រតីចំណាត់ថ្នាក់ទី២ ចំពោះក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំ ។ មុនពេលព្យាបាល៖ គ្រោងឆ្អឹងថ្គាមក្រោមមិនលូតលាស់មកខាងមុខ នាំអោយចង្កាខ្លី ឯកំណាំធ្មេញមុខខាងក្រោមផតចូលក្នុងខ្លាំង ធ្មេញមុខលើពយចេញក្រៅ នាំអោយមានរបួសដល់សាច់អញ្ចាញក្រអូមខាងលើ និងពិបាកខាំផ្តាច់អាហារ ។ ក្រោយព្យាបាល៩ខែ គ្រោងឆ្អឹងមុខ និងកំណាំធ្មេញ វិវត្តន៍មកប្រក្រតីវិញ និងត្រៀមចូលដំណាក់កាលទី២នៃការព្យាបាលគឺពត់ធ្មេញ ។

ព័ត៌មានលំអិតអំពីការព្យាបាល ឬណាត់ជួបគ្រូពេទ្យឯកទេសពត់ធ្មេញ៖ 077 555 655

អ្នកជម្ងឺខូចធ្មេញថ្គាមធំ និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។ការពត់ធ្មេញជាជំរើសដ៏ល្អក្នុងការទាញធ្មេញថ...
04/10/2025

អ្នកជម្ងឺខូចធ្មេញថ្គាមធំ និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។

ការពត់ធ្មេញជាជំរើសដ៏ល្អក្នុងការទាញធ្មេញថ្គាមទាល់យកមកប្រើ ជំនួសអោយធ្មេញថ្គាមធំដែលខូចខាតខ្លាំង និងកែតម្រូវធ្មេញដុះប្រជ្រួសអោយចូលជួរវិញប្រកបដោយសោភ័ណភាព ។

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🍀

ការណាត់ជួបទន្តបណ្ឌិតឯកទេសពត់ធ្មេញ៖ 017 555 665

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួសក្រអូមខាងក្រោម ពិបាកសំអាតធ្មេញ និងឧស្សាហ៍ខាំបបូរមាត់ ។ធ្មេញថ្គាមតូចខាងក្រោមចំនួន២គ្រាប់...
27/09/2025

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួសក្រអូមខាងក្រោម ពិបាកសំអាតធ្មេញ និងឧស្សាហ៍ខាំបបូរមាត់ ។

ធ្មេញថ្គាមតូចខាងក្រោមចំនួន២គ្រាប់ត្រូវបានដកចេញ ដើម្បីបង្កើតជាចន្លោះសំរាប់តម្រៀបធ្មេញមុខអោយត្រង់ជួរ និងទាញធ្មេញថ្គាមធំអោយខិតមកខាងមុខបន្តិចវិញ ។

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🌼

បញ្ជាក់៖ ការពត់ធ្មេញលើអ្នកជំងឺវ័យក្មេង ទទួលបានលទ្ធផលល្អ និងចំណាយពេលតិច ។

សំរាប់ការណាត់ជួបគ្រូពេទ្យឯកទេសពត់ធ្មេញ៖
077 555 655

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួស ឯធ្មេញមុខលើ ពយលយចេញក្រៅ ។ធ្មេញថ្គាមតូចខាងលើចំនួន២គ្រាប់ត្រូវបានដកចេញ ដើម្បីបង្កើតជាចន្...
24/09/2025

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួស ឯធ្មេញមុខលើ ពយលយចេញក្រៅ ។

ធ្មេញថ្គាមតូចខាងលើចំនួន២គ្រាប់ត្រូវបានដកចេញ ដើម្បីបង្កើតជាចន្លោះសំរាប់តម្រៀបធ្មេញមុខអោយត្រង់ជួរ និងទាញធ្មេញមុខអោយខិតមកក្រោយ កុំអោយមាត់ប៉ោងពយបន្តទៀត ។

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🌼

បញ្ជាក់៖ ការពត់ធ្មេញលើអ្នកជំងឺវ័យក្មេង ទទួលបានលទ្ធផលល្អ និងចំណាយពេលតិច ។

សំរាប់ការណាត់ជួបគ្រូពេទ្យឯកទេសពត់ធ្មេញ៖
077 555 655

អ្នកជម្ងឺខូចធ្មេញថ្គាមធំទី 1 ផ្នែកខាងលើ និងខាងក្រោម និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។ នៅពេលខូចធ្មេ...
04/09/2025

អ្នកជម្ងឺខូចធ្មេញថ្គាមធំទី 1 ផ្នែកខាងលើ និងខាងក្រោម និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។ នៅពេលខូចធ្មេញថ្គាមធំទី 1 យូរឆ្នាំ ធ្មេញថ្គាមតូចទី 1 និងទី 2 ទ្រេតទៅក្រោយបណ្តាលអោយមានចន្លោះធំៗ ចំណែកឯធ្មេញថ្គាមធំទី 2 ក៏ទ្រេតមកខាងមុខដែរ ។ បញ្ហាចំបងមួយទៀតគឺធ្មេញមុខ ខាងឆ្វេង ខាំបញ្ច្រាសគ្នា (ធ្មេញមុខក្រោមចេញក្រៅ ឯធ្មេញមុខលើចូលក្នុង) ។

ការពត់ធ្មេញជាជំរើសដ៏ល្អក្នុងការទាញធ្មេញថ្គាមទាល់យកមកប្រើ ជំនួសអោយធ្មេញថ្គាមធំដែលខូចខាតខ្លាំង និងកែតម្រូវកំណាំមុខអោយត្រូវចំណាត់ថ្នាក់ទី 1 ។

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🌼

ព័ត៌មានបន្ថែម ឬណាត់ជួបប្រឹក្សាជាមួយទន្តបណ្ឌិតឯកទេសពត់ធ្មេញ៖ តេឡេក្រាម 017 555 665

អ្នកជម្ងឺខូចធ្មេញថ្គាមធំផ្នែកខាងក្រោមទាំងសងខាង និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។ ចំណែកឯធ្មេញមុខ ខា...
03/08/2025

អ្នកជម្ងឺខូចធ្មេញថ្គាមធំផ្នែកខាងក្រោមទាំងសងខាង និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។ ចំណែកឯធ្មេញមុខ ខាំទល់គ្នា និងបញ្ច្រាសគ្នា បណ្តាលអោយសឹកចុងធ្មេញ (ខូចរូបរាងធ្មេញ) ។

ការពត់ធ្មេញជាជំរើសដ៏ល្អក្នុងការទាញធ្មេញថ្គាមទាល់យកមកប្រើ ជំនួសអោយធ្មេញថ្គាមធំដែលខូចខាតខ្លាំង និងកែតម្រូវកំណាំមុខអោយត្រូវចំណាត់ថ្នាក់ទី 1 ។

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🌼

ព័ត៌មានបន្ថែម ឬណាត់ជួបប្រឹក្សាជាមួយទន្តបណ្ឌិតឯកទេសពត់ធ្មេញ៖ តេឡេក្រាម 017 555 665

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួស ជាពិសេសធ្មេញចង្កូមក្រោមខាងឆ្វេងខាំបញ្ច្រាសជាមួយធ្មេញខាងលើ និងខ្សែបន្ទាត់កណ្តាលបែងចែកធ្...
20/05/2025

អ្នកជម្ងឺមិនពេញចិត្តធ្មេញប្រជ្រួស ជាពិសេសធ្មេញចង្កូមក្រោមខាងឆ្វេងខាំបញ្ច្រាសជាមួយធ្មេញខាងលើ និងខ្សែបន្ទាត់កណ្តាលបែងចែកធ្មេញខាងស្តាំ និងខាងឆ្វេង មិនត្រឹមត្រូវ ។

តើការខាំបញ្ច្រាសដូចករណីធ្មេញចង្កូមក្រោមខាងឆ្វេងនេះ បង្កអោយមានបញ្ហាអ្វីខ្លះនាពេលអនាគត? តើការកែតម្រូវកំណាំអោយមកត្រឹមត្រូវវិញ បានជួយអ្វីខ្លះដល់សុខភាពមាត់ធ្មេញអ្នកជំងឺ?

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🌼

សំរាប់ការណាត់ជួបគ្រូពេទ្យឯកទេសពត់ធ្មេញ៖

Telegram: 077 555 655

ក្មេងស្រី អាយុ១១ឆ្នាំ ត្រូវបានឳពុកម្តាយនាំមកពិនិត្យ ដោយបានបរិយាយពីការមិនពេញចិត្តមាត់ និងធ្មេញ ពយលយទៅមុខ មាត់ប៉ោងបិទមាត់ម...
03/11/2024

ក្មេងស្រី អាយុ១១ឆ្នាំ ត្រូវបានឳពុកម្តាយនាំមកពិនិត្យ ដោយបានបរិយាយពីការមិនពេញចិត្តមាត់ និងធ្មេញ ពយលយទៅមុខ មាត់ប៉ោងបិទមាត់មិនជិត ចង្កាខ្លី ។

ក្រោយការវាយតម្លៃពីគ្រោងឆ្អឹង និងធ្មេញ បង្ហាញថាអ្នកជម្ងឺស្ថិតនៅក្នុងវ័យលូតលាស់ (MP3G ទៅជិតដល់ MP3H) គ្រោងឆ្អឹងមុខខុសប្រក្រតីចំណាត់ថ្នាក់ទី២ ដែលបណ្តាលមកពីឆ្អឹងក្រអូមក្រោម និងចង្កាខ្លីខុសប្រក្រតីខ្លាំង ចំណែកធ្មេញមុខខុសប្រក្រតីចំណាត់ថ្នាក់ទី២ ។

ការព្យាបាលចែកជា២ដំណាក់កាល៖
-ដំណាក់កាលទី១ គឺកែគ្រោងឆ្អឹងពីចំណាត់ថ្នាក់ទី២ មកជាចំណាត់ថ្នាក់ទី១ ដែលរយៈពេលព្យាបាលគឺ ៩ខែ ។
-ដំណាក់កាលទី២ គឺពត់ធ្មេញ អោយមានកំណាំត្រឹមត្រូវ និងមានសោភ៌ណភាព ដែលរយៈពេលពត់ធ្មេញជិត២ឆ្នាំ ។

🌼 សូមរីករាយទស្សនារូបភាពមុនពេលកែគ្រោងឆ្អឹង ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។

រូបភាព៖ ទន្តបណ្ឌិតឯកទេស កាក់ តុលា (សញ្ញាបត្រឯកទេសពត់ធ្មេញ) ។

អ្នកជម្ងឺខូចធ្មេញថ្គាមធំទាំងសងខាង និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។ការពត់ធ្មេញជាជំរើសដ៏ល្អក្នុងការ...
29/10/2024

អ្នកជម្ងឺខូចធ្មេញថ្គាមធំទាំងសងខាង និងមិនចង់ដាក់ធ្មេញសិប្បនិម្មិត្ត ឬដាំបង្គោលក្នុងឆ្អឹង ។

ការពត់ធ្មេញជាជំរើសដ៏ល្អក្នុងការទាញធ្មេញថ្គាមទាល់យកមកប្រើ ជំនួសអោយធ្មេញថ្គាមធំដែលខូចខាតខ្លាំង ។

សូមរីករាយទស្សនារូបភាពមុនពេលពត់ធ្មេញ ដំណើរការពាក់ឧបករណ៍ពត់ធ្មេញ និងក្រោយពេលបញ្ចប់ការពត់ធ្មេញ ។ 🌼

ព័ត៌មានបន្ថែម៖ តេឡេក្រាម 017 555 665

រូបភាព៖ ទន្តបណ្ឌិតឯកទេស កាក់ តុលា (សញ្ញាបត្រឯកទេសពត់ធ្មេញ) ។

Address

#13A, Street 211, Veal Vong, 7 Makara
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85577555655

Alerts

Be the first to know and let us send you an email when ឯកទេសពត់ធ្មេញខ្មែរ Khmer Orthodontic Specialist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ឯកទេសពត់ធ្មេញខ្មែរ Khmer Orthodontic Specialist:

Share

Category