10/06/2026
របៀបគេង ទីតំាងក និងការឈឺសន្លាក់ឆ្អឹងថ្គាម TMJ
(Sleep position, Neck load & TMJ pain)
ឥរិយាបថដំណេករបស់អ្នកមានឥទ្ធិពលដោយផ្ទាល់ទៅលើ៖
🍀 ឆ្អឹងកងក (cervical spine alignment)
🍀 បន្ទុកលើឆ្អឹងថ្គាម (jaw loading)
🍀 សរសៃប្រសាទទី5 នៅតំបន់ឆ្អឹងថ្គាម និងភ្នែក (trigeminal nerve sensitivity)
🍀 ភាពហាប់ណែននៃសាច់ដុំនៅក និងមុខ (muscle tone in the neck & face)
ឥរិយាបថគេងទូទៅប៉ះពាល់ដល់ TMJ និងក យ៉ាងដូចម្តេច?
(How sleep position affect TMJ & neck)
១. គេងចំហៀង- side sleeping (ជម្រើសល្អបំផុត - ពេលធ្វើបានត្រឹមត្រូវ): រក្សាឆ្អឹងកងកអោយត្រង់! (Keep the cervical spine neutral)
ប៉ុន្តែ បើខ្នើយខ្ពស់/ទាបពេក៖
» បង្កើនភាពតានតឹងនៃសាច់ដុំស្មា(trapezoid strain) និង សាច់ដុំចំហៀងក (Sternocleidomastoid strain)
» វៀចថ្គាម (shifts the mandible)
» អាចបង្កឱ្យមានការឈឺចាប់ សន្លាក់ថ្គាមTMJ មួយចំហៀង (unilateral TMJ pain)
👉 គន្លឹះសំខាន់៖ ខ្នើយគួរតែបំពេញចន្លោះរវាងត្រចៀក និងស្មា (pillow should fill the space between ear and shoulder)
២. ការគេងផ្ងារ- back sleeping (ល្អសម្រាប់ TMJ ប៉ុន្តែហានិភ័យសម្រាប់កញ្ចឹងក ប្រសិនបើទ្រកញ្ចឹងកមិនបានល្អ)។ ខ្នើយរាប ធ្វើអោយកនិងក្បាលអើតទៅមុខ (forward head posture)
🍀 គុណសម្បត្តិនៃការគេងផ្ងារ
» កាត់បន្ថយការសង្កត់ទៅលើឆ្អឹងថ្គាម (minimizes jaw compression)
» កាត់បន្ថយការសង្គ្រៀតធ្មេញតែម្ខាងៗឬសង្គ្រៀតមួយចំហៀង (reduces clenching asymmetry)
👉 គន្លឹះសំខាន់៖ ប្រើខ្នើយដែលមានកល់កញ្ចឹងក ជាមួយទីតាំងក្បាលធម្មតា (small cervical roll & neutral head position)
៣. ការគេងផ្គាប់- stomach sleeping (អាក្រក់បំផុតសម្រាប់ TMJ និងក)
» ងាកកទៅចំហៀងខ្លំាងពេល នំាអោយសង្កត់ទៅសាច់ដុំនិងប្រពន្ធ័ប្រសាទនៅឆ្អឹងកងក (forces end-range cervical rotation)
» សង្កត់សាច់ដុំនិងឆ្អឹងថ្គាមតែម្ខាងខ្លំាងពេក (sustains unilateral jaw compression)
» បង្កើនការប៉ះពាល់សរសៃប្រសាទ (increases trigeminal nerve irritation)
» ធ្វើឲ្យឈឺក្បាលពេលព្រឹក និងជាប់ថ្គាម (common trigger for morning headaches & jaw locking)
✍️ ហេតុអ្វីបញ្ហានេះ ប៉ះពាល់ប្រពន្ធ័ប្រសាទ?
Why this matters neurologically?
ឥរិយាបថនៃការគេងមិនត្រឹមត្រូវនាំឱ្យ:
- មានការបញ្ចេញ Adrenaline and norepinephrine ដើម្បីឆ្លើយតបនឹងប្រតិកម្មរបស់រាងកាយនិងស្ត្រេស (ជីបចរញាប់ សម្ពាធឈាមឡើង ផ្លូវដង្ហើមរីក ថ្លើមបញ្ចេញស្ករដែលស្តុកទៅក្នុងឈាម បញ្ហារំលាយអារហា…Fight-or-flight response)(increased sympathetic tone)
- សកម្មភាពសាច់ដុំឆ្អឹងថ្គាមកើនឡើងក្នុងពេលគេង (elevated jaw activity during sleep)
- កាត់បន្ថយការជួសជុល និងបញ្ចេញចោលកាកសំណល់ពីខួរក្បាល (reduced overnight recovery of cervical & cranial tissues): craniocervical instability or vascular/lymphatic drainage issues that prevent the brain from clearing metabolic waste (like beta-amyloid) during sleep
- បង្កើនភាពញឹកញាប់ នៃការឈឺក្បាល សង្គ្រៀតធ្មេញ និងការឈឺចាប់ផ្ទៃមុខ (higher frequency of headaches, clenching, and facial pain)