គ្លីនិកធ្មេញ អូ អេស ខេ OSK dental clinic

គ្លីនិកធ្មេញ អូ អេស ខេ OSK dental clinic Dental Service

08/08/2020

ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!

ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។

១)ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់?
តាមរយៈ NICE guideline (National Institute For Health and Clinical Excellence) ការវះកាត់ថ្គាមទាល់ធ្វើឡើងក្នុងករណីដូចខាងក្រោម៖
- ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់
- ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន
- ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងរឹសធ្មេញ
- ធ្មេញថ្គាមទាល់ដែលធ្វើអោយថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញដែលមានជំរៅលើសពី ៥ម.ម
- ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ
- មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែរតម្រូវឆ្អឹងថ្គាម
- ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក
- ការវះកាត់ថ្គាមទាល់ចេញមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជាៈ
+ មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល
+ មុនពេលវះកាត់ផ្លាស់ប្តូរសរីរាង្គ
+ មុនពេលព្យាបាលដោយថ្នាំគីមី
+ មុនពេលការព្យាបាលដោយថ្នាំ Biphosphonate

២) តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានការវះកាត់ថ្គាមទាល់អោយមានសុវត្ថិភាព?
ត្រូវធ្វើការប្រឹក្សាជាមួយទន្តបណ្ឌិតដែលមានជំនាញច្បាស់ ព្រោះគ្រូពេទ្យធ្មេញអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពអ្នកជំងឺដោយពឹងផ្អែកលើ
- ការដឹងពីប្រវត្តិសុខភាពទូទៅរបស់អ្នកជំងឺ
- ការពិនិត្យលើសុខភាពមាត់ធ្មេញទូទៅ
- ការពិនិត្យក្រៅមាត់ លើផ្ទៃមុខ
- ការពិនិត្យក្នុងមាត់
- ការថតឆ្លុះជាមួយបច្ចេកវិទ្យាទំនើប ដូចជា Panoramic X-ray, CBCT ឬ CT Scan ជាដើម ក្នុងករណីស្មុគស្មាញ
- បច្ចេកទេសក្នុងការវះកាត់ដ៏ត្រឹមត្រូវ និងឧបករណ៍មានអនាម័យ
- ការប្រើប្រាស់ថ្នាំក្រោយការវះកាត់
- ការគ្រប់គ្រងផលវិបាកផ្សេងៗ មុន កំឡុងពេល និងក្រោយការវះកាត់

៣) តើពេលណាគួរតែធ្វើការវះកាត់ថ្គាមទាល់?
ជាទូទៅ ប្រសិនបើទន្តបណ្ឌិតពិនិត្យឃើញថា ធ្មេញថ្គាមទាល់ត្រូវការវះកាត់យកចេញ ពេលវេលាដ៏សាកសមបំផុត គឺពេលអ្នកជំងឺនៅវ័យក្មេង ព្រោះថា
- ងាយស្រួលយកចេញ ព្រោះមនុស្សចាស់មានកំហាប់ឆ្អឹងក្រាស់
- ឆាប់ជាសះស្បើយ និងជួបនូវគុណវិបត្តិតិចតួច
- ដើម្បីជៀសវាងផលវិបាកផ្សេងៗ បង្កឡើងដោយថ្គាមទាល់

៤) តើក្រោយការវះកាត់ថ្គាមទាល់ មានផលវិបាកអ្វីខ្លះ?
- ការរលាកឆ្អឹង
- ការហូរឈាម
- ការបង្ករោគ
- ភាពជាំលើសាច់ថ្ពាល់
- ការស្ពឹកតំបន់វះកាត់ និងបបូរមាត់
- ការបែកបាក់ឆ្អឹងថ្គាម
** បញ្ជាក់ៈ ផលវិបាកទាំងនេះ មានតិចតួចប៉ុណ្ណោះ ហើយយើងអាចជៀសវាង និងការពារបាន បើយើងធ្វើតាម បច្ចេកទេសត្រឹមត្រូវ។

៥) តើក្នុងករណីអ្នកជំងឺមានការភ័យខ្លាចខ្លាំង តើគួរធ្វើដូចម្តេច?
ជាមួយបច្ចេកទេសរីកចំរើន យើងអាចធ្វើការដាក់ថ្នាំសណ្តំ (អោយដឹងខ្លួន ឬមិនអោយដឹងខ្លួន) មុនពេលវះកាត់ ហើយអាចយកធ្មេញថ្គាមទាល់ចេញទាំងអស់ (៤ធ្មេញ) ក្នុងពេលតែមួយបាន ក្នុងពេលវះកាត់តែមួយលើក។

«សូមមេត្តាមកជួបក្រុមទន្តបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានប្រឹក្សា និងពិភាក្សាអំពីជម្រើសនៃការព្យាបាលស្របទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ។»

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when គ្លីនិកធ្មេញ អូ អេស ខេ OSK dental clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share