ឯកទេសដាំបង្គោលធ្មេញ - Dental Implant Specialist by Vatanak Dental Clinic

  • Home
  • Cambodia
  • Phnom Penh
  • ឯកទេសដាំបង្គោលធ្មេញ - Dental Implant Specialist by Vatanak Dental Clinic
Call Directions

ឯកទេសដាំបង្គោលធ្មេញ - Dental Implant Specialist by Vatanak Dental Clinic Your safety is our first priority. Our Vision
• Help patients feel comfortable about replacing their missing teeth with dental implants.

Est. 2011

Our Mission
• Provide effectiveness with highly safe Dental Implant Surgery in Cambodia.
• Assist our patients with their needs.
• Bring back our patients' smiles.

ការដាំបង្គោលធ្មេញក្នុងឆ្អឹង គឺជាជម្រើសពេញនិយមមួយនៃការជំនួសធ្មេញធម្មជាតិដែលបានបាត់បង់សម្រាប់មនុស្សភាគច្រើន ដោយសារតែវាអាចប...
06/12/2022

ការដាំបង្គោលធ្មេញក្នុងឆ្អឹង គឺជាជម្រើសពេញនិយមមួយនៃការជំនួសធ្មេញធម្មជាតិដែលបានបាត់បង់សម្រាប់មនុស្សភាគច្រើន ដោយសារតែវាអាចប្រើប្រាស់បានស្ទើរពេញមួយជីវិត។ ប៉ុន្តែបើនិយាយដល់រឿងតម្លៃ នឹងធ្វើឱ្យអ្នកអាចមានការភ្ញាក់ផ្អើលបន្តិច។

តម្លៃនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង អាចមានសភាពប្រែប្រួលទៅតាមភាពស្មុគស្មាញនៃស្ថានភាពឆ្អឹង និងធ្មេញរបស់អ្នកទទួលសេវាកម្ម។ ជាធម្មតា តម្លៃសរុបនៃការដាំបង្គោលធ្មេញក្នុងឆ្អឹងត្រូវបានបូកបញ្ចូលលើកត្តាដូចជា៖

• ការវិនិច្ឆ័យ ពិនិត្យស្ថានភាពធ្មេញ និងការថត X-Ray
• ការដកធ្មេញ ប្រសិនបើធ្មេញនោះមានបញ្ហា
• ការដាំបង្គោលធ្មេញចូលទៅក្នុងឆ្អឹង
• ការពៅឆ្អឹង ប្រសិនបើឆ្អឹងមានសភាពមិនសមស្រប
• ការធ្វើគ្រាប់ធ្មេញ និងភ្ជាប់គ្រាប់ធ្មេញទៅបង្គោលធ្មេញ

ម្យ៉ាងទៀត, តម្លៃនៃការដាំបង្គោលធ្មេញក្នុងឆ្អឹងក៏អាចប្រែប្រួលទៅតាមបទពិសោធន៍ទន្តបណ្ឌិតឯកទេស ទីកន្លែងផ្ដល់សេវាកម្ម និងប្រភេទនៃបង្គោលធ្មេញផងដែរ។

សរុបជារួមមក តម្លៃនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង អាចនឹងមានតម្លៃចាប់ពី 800ដុល្លារឡើង ក្នុងមួយបង្គោលធ្មេញ។

សម្រាប់ការដាំបង្គោលធ្មេញចាប់ពី ២បង្គោលឡើង អាចនឹងមានតម្លៃចាប់ពី 1600ដុល្លារឡើង។

សម្រាប់អ្នកទទួលសេវាកម្ម ដែលត្រូវការដាំបង្គោលធ្មេញពេញមួយមាត់ នឹងអាចធ្វើការចំណាយចន្លោះពី 13,000ដុល្លារ - 80,000ដុល្លារឡើង, តម្លៃអាចនឹងលើសនេះ ឬក្រោមនេះអាស្រ័យតាមភាពស្មុគស្មាញនៃស្ថានភាពឆ្អឹង និងធ្មេញរបស់អ្នកទទួលសេវាកម្ម រួមជាមួយប្រភេទបង្គោលធ្មេញ និងចំនួននៃបង្គោលធ្មេញដែលត្រូវប្រើប្រាស់៕

រក្សាសិទ្ធិអត្ថបទ ©️២០២២ គ្លីនិកព្យាបាលធ្មេញវឌ្ឍនៈ

__
សូមណាត់ប្រឹក្សាដាំបង្គោលធ្មេញជាមួយទន្តបណ្ឌិតឯកទេសតាម៖
☎️ តេលេក្រាម | លេខទូរស័ព្ទ : 096 9822 866
📥 ឬផ្ញើសារចូលមកកាន់ផេកផ្ទាល់

១. ពេលវេលានៃការព្យាបាលជាទូទៅការដាក់ធ្មេញធម្មតាអាចនឹងប្រើពេលលឿនជាងការដាំបង្គោលធ្មេញ ព្រោះវាមិនទាមទារឱ្យធ្វើការវះកាត់នោះទេ...
06/12/2022

១. ពេលវេលានៃការព្យាបាល

ជាទូទៅការដាក់ធ្មេញធម្មតាអាចនឹងប្រើពេលលឿនជាងការដាំបង្គោលធ្មេញ ព្រោះវាមិនទាមទារឱ្យធ្វើការវះកាត់នោះទេ។ ការដាក់ធ្មេញធម្មតាអាចធ្វើរួចរាល់ក្នុងរយៈពេលពី ២-៤សប្ដាហ៍ប៉ុណ្ណោះទៅតាមទំហំនៃការព្យាបាល។ ចំណែកការដាំបង្គោលធ្មេញវិញ គឺត្រូវប្រើពេលវះកាត់ចន្លោះពី ៣០-១២០នាទី និងត្រូវប្រើពេលរង់ចាំរហូតដល់ ៣ខែឡើង ទើបអាចភ្ជាប់ក្បាលគ្រាប់ធ្មេញ និងបញ្ចប់ដំណើរការទាំងមូល។

២. ពេលវេលានៃការប្រើប្រាស់

ការដាក់ធ្មេញធម្មតា(Dental Bridges) គឺតម្រូវឱ្យមានការឆាបធ្មេញសងខាងដើម្បីធ្វើជាបង្គោលសម្រាប់ដាក់ក្បាលគ្រាប់ធ្មេញជំនួសត្រង់កន្លែងដែលធ្មេញធម្មជាតិបាត់បង់។ អ្នកត្រូវផ្លាស់ប្ដូរក្បាលគ្រាប់ធ្មេញនោះក្នុងរយៈពេលពី ៥-៧ឆ្នាំម្ដង ប៉ុន្តែអ្នកក៏អាចប្រើប្រាស់បានយូរជាងនេះផងដែរ ប្រសិនបើអ្នកអាចថែទាំវាបានល្អ។ ចំណែកក្នុងករណីដែលវ័យអ្នកកាន់តែចាស់ ប្រសិនបើធ្មេញឆាបសងខាងដែលជាបង្គោលនោះត្រូវបានបាត់បង់ អ្នកនឹងអាចប្ដូរទៅជាប្រើធ្មេញស្និតវិញ។

ចំណែកការដាំបង្គោលធ្មេញ(Dental Implants) គឺជាការដាក់បង្គោលធ្មេញសិប្បនិម្មិតចូលទៅក្នុងឆ្អឹងដើម្បីជំនួសឱ្យឫសធ្មេញធម្មជាតិ ដូចនេះវាស្ទើរតែដូចទៅនឹងធ្មេញធម្មជាតិទាំងស្រុង ដែលធ្វើឱ្យការប្រើប្រាស់បានយូរអង្វែង ឬអាចប្រើរហូតបានពេញមួយជីវិតអាស្រ័យលើការថែទាំ ដោយគ្រាន់តែអ្នកត្រូវផ្លាស់ប្ដូរក្បាលគ្រាប់ធ្មេញក្នុងរយៈពេលពី ៥-១៥ឆ្នាំម្ដងប៉ុណ្ណោះ ឬក៏អាចយូរជាងនេះអាស្រ័យលើការថែទាំដូចគ្នា។

៣. តម្លៃនៃការព្យាបាល

ការដាក់ធ្មេញធម្មតាអាចនឹងមានតម្លៃសមរម្យជាង ដែលអាចមានតម្លៃចាប់ពី ៣០០-៥០០ដុល្លារឡើង។ ចំណែកការដាំបង្គោលធ្មេញអាចនឹងមានតម្លៃចាប់ពី ៨០០ដុល្លារឡើងក្នុងមួយធ្មេញ ដោយសារអ្នកជំងឺត្រូវឆ្លងកាត់ការវិនិច្ឆ័យ គម្រោងព្យាបាល ការវះកាត់ និងតម្លៃនៃបង្គោលធ្មេញសិប្បនិម្មិត។

សរុបសេចក្តីមក អ្នកអាចពិចារណាទៅលើជម្រើសណាមួយដែលសមស្របជាមួយអ្នក ព្រោះការដាក់ធ្មេញធម្មតា(Dental Bridges) និងការដាំបង្គោលធ្មេញក្នុងឆ្អឹង(Dental Implants) សុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួន៕

រក្សាសិទ្ធិអត្ថបទ ©️២០២២ គ្លីនិកព្យាបាលធ្មេញវឌ្ឍនៈ

__
សូមណាត់ប្រឹក្សាដាំបង្គោលធ្មេញជាមួយទន្តបណ្ឌិតឯកទេសតាម៖
☎️ តេលេក្រាម | លេខទូរស័ព្ទ : 096 9822 866
📥 ឬផ្ញើសារចូលមកកាន់ផេកផ្ទាល់

02/12/2022

👨‍⚕️ #មុននឹងសម្រេចចិត្តធ្វើការដាំបង្គោលធ្មេញក្នុងឆ្អឹង តើអ្នកគួរសង្កេតមើលទៅលើកត្តាអ្វីខ្លះ?

១. ទន្តបណ្ឌិតឯកទេស៖ អ្នកគួរតែស្វែងរកទន្តបណ្ឌិតឯកទេសដែលមានបទពិសោធន៍ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាលើជំនាញ "ឯកទេសដាំបង្គោលធ្មេញក្នុងឆ្អឹង" ពីគ្រឹះស្ថានបណ្ដុះបណ្ដាលឯកទេសច្បាស់លាស់។

២. ទីកន្លែង៖ អំឡុងពេលប្រតិបត្តិការទៅលើការដាំបង្គោលធ្មេញក្នុងឆ្អឹង ភាពចាំបាច់ខ្លាំងបំផុតបន្ទាប់ពីបច្ចេកទេស គឺអនាម័យ។ ដូចនេះទីកន្លែងដែលត្រូវប្រព្រឹត្តការដាំបង្គោលធ្មេញ គឺត្រូវធានាឱ្យបាននូវអនាម័យខ្ពស់ ដើម្បីជៀសផុតពីការចម្លងមេរោគនានាទៅកាន់អ្នកជំងឺ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។

៣. បង្គោលធ្មេញសិប្បនិម្មិត៖ បង្គោលធ្មេញសិប្បនិម្មិតត្រូវតែជាបង្គោលធ្មេញដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយគ្រឹះស្ថានវេជ្ជសាស្រ្តត្រឹមត្រូវ ដែលធានាឱ្យបាននូវគុណភាពខ្ពស់ និងអាចរស់នៅក្នុងឆ្អឹងមនុស្សបានដោយមិនប៉ះពាល់ដល់សុខភាព។

៤. រយ:ពេលប្រតិបត្តិការ៖ រយៈពេលនៃការដាំបង្គោលធ្មេញសិប្បនិម្មិតចូលទៅក្នុងឆ្អឹង គឺត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូរបំផុតត្រឹម ១២០នាទី ព្រោះបើក្នុងករណីប្រើប្រាស់ពេលយូរជាងនេះច្រើន គឺអាចនឹងបង្កហានិភ័យសម្រាប់អ្នកជំងឺ។ ពោលគួរចំណាយពេលប្រតិបត្តិការត្រឹមចន្លោះពី ៣០-៩០នាទី គឺមានសុវត្ថិភាពខ្ពស់បំផុត។ ចំណែកពេលវេលាសរុបសម្រាប់ប្រតិបត្តិការទាំងមូល ដោយរាប់ចាប់ពីពេលដាំបង្គោលធ្មេញចូលទៅក្នុងឆ្អឹងរួចរាល់ រហូតដល់អាចភ្ជាប់គ្រាប់ធ្មេញបាន គឺត្រូវប្រើប្រាស់ពេលវេលាជាមធ្យម ៣ខែ - ក្នុងលក្ខខណ្ឌនេះ គឺដើម្បីទុកឱ្យបង្គោលធ្មេញដែលទើបតែដាំរួច មានភាពសុំាជាមួយឆ្អឹង និងរឹងមាំជាមុនសិន ទើបអាចធ្វើការភ្ជាប់គ្រាប់ធ្មេញដើម្បីប្រើប្រាស់ជាផ្លូវការ។

៥. សុខភាព៖ អ្នកជំងឺចាំបាច់ត្រូវតែយកចិត្តទុកដាក់បំផុតទៅលើស្ថានភាពសុខភាពផ្ទាល់ខ្លួន មុនពេលដាំបង្គោលធ្មេញ។ អ្នកជំងឺត្រូវតែប្រាប់ ឬប្រឹក្សាអំពីស្ថានភាពជំងឺបច្ចុប្បន្ន(បើមាន) ជាមួយនឹងទន្តបណ្ឌិតឯកទេសជាមុនសិន ដើម្បីអាចឱ្យទន្តបណ្ឌិតឯកទេសធ្វើការវិនិច្ឆ័យ ថាអ្នកជំងឺអាចធ្វើការដាំបង្គោលធ្មេញបានដែរ ឬទេ? ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនអ្នកជំងឺ៕

រក្សាសិទ្ធិអត្ថបទ ©️២០២២ គ្លីនិកព្យាបាលធ្មេញវឌ្ឍនៈ

__
សូមទំនាក់ទំនងធ្វើការណាត់ប្រឹក្សាដាំបង្គោលធ្មេញក្នុងឆ្អឹងជាមួយ ទន្តបណ្ឌិតឯកទេស ផល វឌ្ឍនៈ តាម៖

☎️ តេលេក្រាម | លេខទូរស័ព្ទ: 096 9822 866
📥 ឬផ្ញើសារចូលមកកាន់ផេកផ្ទាល់

ដើម្បីអាចជួយអ្នកជំងឺផ្លាស់ប្ដូរការបាត់បង់ធ្មេញធម្មជាតិ ដោយការដាំបង្គោលធ្មេញក្នុងឆ្អឹងវិញ សុវត្ថិភាពរបស់អ្នកជំងឺគឺសំខាន់ប...
26/08/2022

ដើម្បីអាចជួយអ្នកជំងឺផ្លាស់ប្ដូរការបាត់បង់ធ្មេញធម្មជាតិ ដោយការដាំបង្គោលធ្មេញក្នុងឆ្អឹងវិញ សុវត្ថិភាពរបស់អ្នកជំងឺគឺសំខាន់បំផុត នោះទើបតម្រូវឱ្យទន្តបណ្ឌិតឯកទេយើងខ្ញុំ នៅតែបន្តរក្សាការសិក្សាស្រាវជ្រាវអំពីបច្ចេកទេសថ្មីៗបន្ថែមទៀតសម្រាប់ជំនាញដាំបង្គោលធ្មេញក្នុងឆ្អឹង។
__
សូមទំនាក់ទំនងធ្វើការណាត់ប្រឹក្សាដាំបង្គោលធ្មេញក្នុងឆ្អឹងជាមួយ ទន្តបណ្ឌិតឯកទេស ផល វឌ្ឍនៈ តាម៖

☎️ Telegram | Tell : 096 9822 866
📥 ឬផ្ញើសារចូលមកកាន់ផេកផ្ទាល់

ក្នុងឆ្នាំ ២០១៨ ទន្តបណ្ឌិតឯកទេសយើងខ្ញុំបានបន្តការសិក្សាបន្ថែមនៅសាកលវិទ្យាល័យញូវយ៉ក NYU College of Dentistry វគ្គ "Advan...
20/08/2022

ក្នុងឆ្នាំ ២០១៨ ទន្តបណ្ឌិតឯកទេសយើងខ្ញុំបានបន្តការសិក្សាបន្ថែមនៅសាកលវិទ្យាល័យញូវយ៉ក NYU College of Dentistry វគ្គ "Advanced Program for International Dentists in Implant Dentistry - វះកាត់ដាំបង្គោលធ្មេញកំរិតខ្ពស់សម្រាប់ទន្តបណ្ឌិតបរទេស" ដើម្បីបង្កើនចំណេះដឹងបន្ថែមអំពីការដាំបង្គោលធ្មេញក្នុងឆ្អឹង សម្រាប់ផ្ដល់ការព្យាបាលជូនអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។

20/08/2022

ការផ្ដល់បទសម្ភាសន៍ក្នុងកម្មវិធី ព័ត៌មានសុខភាព អំពី "សុវត្ថិភាពនៃការដាំបង្គោលធ្មេញក្នុងឆ្អឹងថ្គាម" ពីសំណាក់ទន្តបណ្ឌិតឯកទេសយើងខ្ញុំ សម្រាប់ចែករំលែកចំណេះដឹងជូនដល់បងប្អូនប្រជាជនខ្មែរ។

ការជ្រើសរើសទន្តបណ្ឌិតបានល្អនឹងបន្ថែមអារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅជូនលោកអ្នក។__សូមទំនាក់ទំនងធ្វើការណាត់ប្រឹក្សាដាំបង្គ...
20/08/2022

ការជ្រើសរើសទន្តបណ្ឌិតបានល្អនឹងបន្ថែមអារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅជូនលោកអ្នក។
__
សូមទំនាក់ទំនងធ្វើការណាត់ប្រឹក្សាដាំបង្គោលធ្មេញក្នុងឆ្អឹងជាមួយទន្តបណ្ឌិតឯកទេសតាម៖

☎️ Telegram | Tell : 096 9822 866
📥 ឬផ្ញើសារចូលមកកាន់ផេកផ្ទាល់

ជាកិត្តិយសដែលទន្តបណ្ឌិតឯកទេសយើងខ្ញុំ ត្រូវបានសាកលវិទ្យាល័យហាវឺដ Harvard School of Dental Medicine ផ្ដល់ឱកាសឱ្យទៅបំពេញការ...
20/08/2022

ជាកិត្តិយសដែលទន្តបណ្ឌិតឯកទេសយើងខ្ញុំ ត្រូវបានសាកលវិទ្យាល័យហាវឺដ Harvard School of Dental Medicine ផ្ដល់ឱកាសឱ្យទៅបំពេញការសិក្សាបន្ថែម អំពីបច្ចេកទេសនៃការដាំបង្គោលធ្មេញក្នុងឆ្អឹង សម្រាប់ផ្ដល់ការព្យាបាលជូនអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។

សូមអរគុណដែលផ្ដល់ភាពជឿជាក់ដល់ទន្តបណ្ឌិតឯកទេសយើងខ្ញុំ ក្នុងការនាំមកនូវការទំពាអាហារ និងស្នាមញញឹមដែលធ្លាប់បានបាត់ត្រលប់មកជូន...
06/05/2022

សូមអរគុណដែលផ្ដល់ភាពជឿជាក់ដល់ទន្តបណ្ឌិតឯកទេសយើងខ្ញុំ ក្នុងការនាំមកនូវការទំពាអាហារ និងស្នាមញញឹមដែលធ្លាប់បានបាត់ត្រលប់មកជូនលោកអ្នកវិញ 🤍

ប្រវត្តិសង្ខេបនៃ "ការដាំបង្គោលធ្មេញក្នុងឆ្អឹង" __សូមទំនាក់ទំនងធ្វើការណាត់ប្រឹក្សាតាម៖☎️ Telegram | Tell : 096 9822 866📥 ...
05/05/2022

ប្រវត្តិសង្ខេបនៃ "ការដាំបង្គោលធ្មេញក្នុងឆ្អឹង"

__
សូមទំនាក់ទំនងធ្វើការណាត់ប្រឹក្សាតាម៖
☎️ Telegram | Tell : 096 9822 866
📥 ឬផ្ញើសារចូលមកកាន់ផេកផ្ទាល់

Address

#77 Street 430, Phsar Doeum Thkov, Chamkarmon
Phnom Penh
12307

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+855969822866

Website

Alerts

Be the first to know and let us send you an email when ឯកទេសដាំបង្គោលធ្មេញ - Dental Implant Specialist by Vatanak Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share