ពេទ្យធ្មេញ សែនពិដោរ Sen Pidaor Dental Clinic

  • Home
  • Cambodia
  • Oudong
  • ពេទ្យធ្មេញ សែនពិដោរ Sen Pidaor Dental Clinic

ពេទ្យធ្មេញ សែនពិដោរ Sen Pidaor Dental Clinic We take care your oral health�

22/01/2026

ថ្មីៗនេះ គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថាមានការផ្សព្វផ្សាយតៗគ្នាតាមបណ្តាញសង្គមលើករណីកើតជំងឺមហារីកក្នុងមាត់ (oral cancer) ដោយការផ្សព្វផ្សាយទាំងនោះបានភ្ជាប់មូលហេតុទៅនឹងការដកធ្មេញ។

គណៈទន្តពេទ្យកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថាយោងតាមភស្តុតាវិទ្យាសាស្ត្រ ការដកធ្មេញមិនបណ្តាលឱ្យកើតជំងឺមហារីកក្នុងមាត់នោះទេ។ ក្រុមការងារជំនាញរបស់គណៈទន្តពេទ្យកម្ពុជាបានចុះសួរសុខទុក្ខអ្នកជំងឺផ្ទាល់។ តាមរយៈការសួរប្រវត្តិអ្នកជំងឺ និងពិនិត្យឯកសារព្យាបាល ក្រុមការងារសូមបញ្ជាក់ថាករណីជំងឺមហារីកក្នុងមាត់នេះមិនបណ្តាលមកពីការដកធ្មេញនោះទេ។ ជាទូទៅជំងឺមហារីកក្នុងមាត់អាចធ្វើឱ្យលេចចេញជារោគសញ្ញាស្រដៀងគ្នានឹងជំងឺមាត់ធ្មេញផ្សេងៗដូចជា ការឈឺធ្មេញ ការរង្គើធ្មេញ ការកើតមានដំបៅលើជាលិកាទន់ជាលក្ខណៈរាលដាល ការហើមកូនកណ្តុរក្រោមឆ្អឹងថ្គាម ។ល។

កត្តាដែលជំរុញឲ្យកើតជំងឺមហារីកក្នុងមាត់រួមមាន៖ កត្តាតំណរពូជ ការប្រើប្រាស់ផលិតផលថ្នាំជក់(រួមទាំងការជក់បារីអេឡិចត្រូនិច) ការពិសាគ្រឿងស្រវឹង ការបរិភោគស្លាម្លូជាប្រចាំ ការឆ្លងរោគ human papilloma virus (HPV) ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ កត្តាចំណីអាហារ និងកត្តាអាយុ។ ក្នុងនោះការប្រើប្រាស់ផលិតផលថ្នាំជក់ និងការពិសាគ្រឿងស្រវឹង គឺជាកត្តាចម្បងដែលជំរុញឱ្យកើតជំងឺមហារីកក្នុងមាត់ ដូច្នេះគណៈទន្តពេទ្យសូមឆ្លៀតឱកាសនេះណែនាំដល់សាធារណៈជនឱ្យធ្វើអនាម័យមាត់ធ្មេញឱ្យបានល្អ និងចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងពិសាគ្រឿងស្រវឹង ដើម្បីសុខភាពមាត់ធ្មេញល្អប្រសើរ។

ជាថ្មីម្តងទៀត គណៈទន្តពេទ្យកម្ពុជាសូមអំពាវនាវដល់សាធារណៈជនមេត្តាវាយតម្លៃប្រភពព័ត៌មានក្នុងបណ្តាញសង្គម និងធ្វើការផ្សព្វផ្សាយបន្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងការបង្កភាពភ័យខ្លាចដល់អ្នកជំងឺដទៃ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណៈលើវិជ្ជាជីវៈទន្តសាស្ត្រ។ គណៈទន្តពេទ្យកម្ពុជាតម្កល់សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពរបស់ប្រជាជនជាអាទិភាពចម្បងជានិច្ច៕

11/12/2025

ការស្កេនយកពុម្ពធ្មេញ ដើម្បីធ្វើធ្មេញជូនអ្នកជម្ងឺ មានភាពងាយស្រួល លឿនរហ័ស មិនមានការឈឺឆាប់ អ្នកជម្ងឺមិនមានអារម្មណ៍ពិបាកទៀតឡើយ ❤️❤️
#ពេទ្យធ្មេញសែនពិដោរ

ការងារដើមឆ្នាំ2025 រីករាយជាមួយស្នាមញញឹមថ្មី 🥰 #សែនពិដោរ🙏
06/01/2025

ការងារដើមឆ្នាំ2025
រីករាយជាមួយស្នាមញញឹមថ្មី 🥰
#សែនពិដោរ🙏

09/10/2024

ត្រូវការ ទន្តគិលាន ១រូប
ទំនាក់ទំនង 070795551

ទឹកចិត្តអ្នកជំងឺ ធ្វើធ្មេញរួចហើយ អោយកូនយករបស់មកផ្ញើរគ្រូពេទ្យទៀត 😍🙏🙏
23/06/2024

ទឹកចិត្តអ្នកជំងឺ ធ្វើធ្មេញរួចហើយ អោយកូនយករបស់មកផ្ញើរគ្រូពេទ្យទៀត 😍🙏🙏

មានសេចក្តីរីករាយណាស់ដែលបានជួប លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានផ្តល់ចំនេះជំនាញដល់ខ្ញុំ 🙏❤️ខានជួបពួកគាត់យូរហ...
09/05/2024

មានសេចក្តីរីករាយណាស់ដែលបានជួប លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បានផ្តល់ចំនេះជំនាញដល់ខ្ញុំ 🙏❤️
ខានជួបពួកគាត់យូរហើយ ប្រែប្រួលតែខ្ញុំពីក្មេងទៅចាស់ ចំនែកលោកគ្រូ អ្នកគ្រូ ចាស់ នៅតែចាស់ដដែល 😆❤️

តោះៗ អញ្ជើញមកអោយពេទ្យសម្អាតធ្មេញអោយស្អាតមុនចូលឆ្នាំ 😍😍សម្អាតហើយ ដឹងតែស្រស់ស្រាយម៉ង 😁😁🫶🫶
09/04/2024

តោះៗ អញ្ជើញមកអោយពេទ្យសម្អាតធ្មេញអោយស្អាតមុនចូលឆ្នាំ 😍😍
សម្អាតហើយ ដឹងតែស្រស់ស្រាយម៉ង 😁😁🫶🫶

Address

ផ្លូវជាតិលេខ៥ ទល់មុខផ្លូវ៥១ ភូមិទេពប្រណម្យ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល
Oudong

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+85570795551

Website

Alerts

Be the first to know and let us send you an email when ពេទ្យធ្មេញ សែនពិដោរ Sen Pidaor Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ពេទ្យធ្មេញ សែនពិដោរ Sen Pidaor Dental Clinic:

Share