Rapy Dental Clinic

Rapy Dental Clinic អនាម័យមាត់ធ្មេញ នាំមកនៅសុខភាពល្អ

❤️ចំណេះដឹងសុខភាពមាត់ធ្មេញកុមារ❤️​​​​ 👉🏻  តើហេតុអ្វីកុមារត្រូវមកពិនិត្យធ្មេញ ពេលចាប់ផ្តើមដុះធ្មេញ ទឹកដោះដំបូង?👉🏻ដំបូងអ្នក...
29/04/2025

❤️ចំណេះដឹងសុខភាពមាត់ធ្មេញកុមារ❤️
​​​​ 👉🏻 តើហេតុអ្វីកុមារត្រូវមកពិនិត្យធ្មេញ ពេលចាប់ផ្តើមដុះធ្មេញ ទឹកដោះដំបូង?
👉🏻ដំបូងអ្នកត្រូវយល់ដឹងពីការវិវត្តរបស់ធ្មេញអោយបានច្បាស់ជាមុនសិន ថាតើធ្មេញនីមួយៗវាវិវត្តយ៉ាងដូចម្តេចខ្លះទៅតាមអាយុកាលរបស់វា។
👉🏻ដំណាក់កាលធ្មេញទឹកដោះ
ជាទូទៅកុមារចាប់ផ្តើមដុះធ្មេញទឹកដោះ(Primary teeth) ដំបូងនៅចន្លោះអាយុ 6ទៅ7ខែ(ធ្មេញក្រោមខាងមុខ) រហូតដល់អាយុ24ទៅ32ខែ ទើបធ្មេញទឹកដោះដុះគ្រប់ចំនួន20ធ្មេញ (ខាងលើ10ធ្មេញ នឹង ខាងក្រោម10ធ្មេញ) ដែលដំណោះធ្មេញនីមួយៗដុះទៅតាមអាយុវបស់វា។

👉🏻ដំណាក់កាលធ្មេញព្រៃ
ធ្មេញស្រុក(Permanent Teeth) ចាប់ផ្តើមដុះដំបូងគេ គឺជាថ្គាមធំទី1 ដែលចាប់ផ្តើមនៅអាយុ6ទៅ7ឆ្នាំ រហូតដល់ 17ទៅ21ឆ្នាំ ដែលជាដំណោះធ្មេញចុងក្រោយ ដែលហៅថាថ្គាមទាល់(wisdom teeth)។ ធ្មេញស្រុកមានចំនួន32ធ្មេញ 16លើ នឹង 16ក្រោម ហើយដំណោះធ្មេញនីមួយៗគឺវាដុះទៅតាមអាយុផងដែរ។

👉🏻ដំណាក់កាលផ្លាស់ប្តូរធ្មេញទឹកដោះ មកធ្មេញព្រៃ
ដំណាក់នេះសំខាន់ណាស់ ព្រោះវាជាដំណាក់កាលដែលត្រូវផ្លាស់ប្តូរធ្មេញថ្មី
មកជំនួស។ នៅក្នុងដំណាក់កាលនឹង បើសិនជាធ្មេញទឹកដោះមានបញ្ហាណាមួយដែល
យើងមិនបានថែទាំអោយល្អទេ នោះដំណោះធ្មេញថ្មីនឹងមានការដុះចេញមកខុសប្រក្រតី។
ឧទាហរណ៍៖
- បើធ្មេញទឹកដោះមានសុខភាពល្អ ទំរង់ នឹងចន្លោះធ្មេញគ្រប់គ្រាន់ ដំណោះ
ធ្មេញស្រុក ដុះចេញមក នឹងមានទំរង់ស្អាតល្អ ឬខុសតិចតួច។
- បើសិនក្នុងករណីធ្មេញទឹកដោះ មានបញ្ហាណាមួយ ដូចជារោគពុកធ្មេញ(មិនបានធ្វើការព្យាបាលទប់ស្កាត់) ឬគ្រោះថ្នាក់ណាមួយដែលបណ្តាលអោយប៉ះពាល់ដល់ធ្មេញ នោះនៅពេលដែលធ្មេញស្រុកដុះចេញមក វាអាចខុសប្រក្រតីដូចជា ដុះខុសជួរ ឬ ធ្មេញកប់ក្នុងឆ្អឹង។ 👉🏻បញ្ហាភាគច្រើនកើតលើកុមា ដែលបណ្តាលអោយធ្មេញដុះខុសប្រក្រតី
- ការអនាម័យមាត់ធ្មេញមិនបានល្អ (ធ្វើអោយមានសំអេកធ្មេញច្រើន ដែលបណ្តាលអោយពុកធ្មេញ)
- មានស្មាមខ្មៅ ជាសញ្ញានៃរោគពុកធ្មេញ ដំណាក់កាលទី1 នឹង ទី2 (មិនបានធ្វើការព្យាបាលទប់ស្កាត់)
- ឈឺធ្មេញ (ក្នុងដំណាក់កាលទី3 នឹងទី4ដែលជាហេតុអាចធ្វើអោយធ្មេញដកមុនអាយុ)
- ខូចថ្គាមធំទី1មុនគេដោយសាររោគពុកធ្មេញ ដែលដុះនៅអាយុ6ទៅ7ឆ្នាំ (ភាគច្រើនឳពុកម្តាយយល់ច្រឡំថាធ្មេញទឹកដោះ ដែលផ្លាស់ធ្មេញថ្មី)
- ធ្មេញដែលពុកខូចអស់នៅសល់តែរឹសធ្មេញ មិនធ្វើការដកចេញ (ដែលជាបញ្ហាដល់ធ្មេញស្រុកមិនអាចដុះចេញមកបាន)
- ធ្មេញក្រោម គ្របលើធ្មេញខាងលើ (ធម្មជាតិគឺ ធ្មេញលើ គ្របលើធ្មេញក្រោម)
- ធ្មេញខាងមុខចំហរ (ដោយសារទំលាប់បៀបមេដៃ)
- ធ្មេញដុះខុសជួរ
👉🏻តើកុមារដែលមានបញ្ហាដូចចំនុចណាមួយខាងលើ តើយើងត្រូវធ្វើដូចម្តេច?
ឳពុកម្តាយគួរនាំកូនមកពេទ្យធ្មេញ ដើម្បីពិនិត្យ នឹងពីគ្រោះយោបល់ជាមួយគ្រូពេទ្យ រកដំណោះស្រាយ អោយធ្មេញកូនរបស់លោកអ្នកមានសុខភាពមាត់ធ្មេញឡើងវិញ។
ផលប្រយោជន័នៃការពិនិត្យធ្មេញកុមារ៖
- ទទួលបានការណែនាំល្អៗពីគ្រូពេទ្យ អោយកុមារមានសុខភាពមាត់ធ្មេញល្អ
- តាមដានការវិវត្តរបស់ធ្មេញកុមារ មានអ្វីខុសប្រក្រតីឬអត់
- ធានាថា តើធ្មេញរបស់កុមា មានបញ្ហារោគពុកធ្មេញដែរឬទេ
- នឹងការថែទាំធ្មេញកុមារ រៀងរាល់៦ខែម្តង ។
*ពេលខ្លះធ្មេញទឹកដោះមានសុខភាពល្អ ដុះត្រង់ជួរ នឹងត្រូវទីតាំងបានល្អ តែពេលផ្លាស់ប្តូរធ្មេញព្រៃបែរជាជំពឹសមិនស្អាត មិនត្រង់ជួរ វាក៏អាចបណ្តាលមកពីតំណរពូជផងដែល៕👋

ថែរក្សាសុខភាពទាំងអស់គ្នា🫶🏻
26/04/2025

ថែរក្សាសុខភាពទាំងអស់គ្នា🫶🏻

24/04/2025

👉🏻នេះគឺជារបៀបនៃការដុសធ្មេញអោយបានត្រឹមត្រូវ ការដុសធ្មេញអោយបានត្រឹមត្រូវវាអាចកាត់បន្ថយការឡើងកំណកកំបោធ្មេញ ឈានទៅរកការពុកធ្មេញ ហើយទៅជាដំណាក់កាលបន្តបន្ទាប់ ។
👉🏻ការដុសធ្មេញអោយបានត្រឹមត្រូវ រៀងរាល់6ខែមកជួបគ្រូពេទ្យម្តង អ្នកទាំងអស់គ្នាហ្នឹងបានធ្មេញស្អាត ប្រើប្រាស់បានយូរអង្វែង😀👋🏻

គន្លឹះក្នុងការថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ក្នុង​ការ​បង្ការ​អាកា​រ​ឈឺធ្មេញ ៖ – កាត់...
24/04/2025

គន្លឹះក្នុងការថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អ
ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ក្នុង​ការ​បង្ការ​អាកា​រ​ឈឺធ្មេញ ៖

– កាត់​បន្ថយ​អាហារ​ប្រភេទ​ម្សៅ និងមាន​ស្ករ​ច្រើន​។
– ចៀសវាង​ទទួលទាន​អាហារ​ប្រភេទ​ស្អិត​ជាប់​ធ្មេញ និង​មិន​ត្រូវ​បៀម​ស្ករ​គ្រាប់​ញឹកញាប់ពេក​ឡើយ​។
– មិន​ត្រូវ​ទទួលទាន​ទឹកក្រូច​កំប៉ុង​ញឹកញាប់​ពេក​ទេ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ តែ​គួរ​ងាក​មក​ទទួលទាន​ទឹក​ធម្មតា​ជំនួស​វិញ​។
– ត្រូវ​ទទួលទាន​បន្លែ​និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ព្រោះ​វា​មាន​ប្រយោជន៍​ដល់​រាង​កាយ​បាន​ច្រើន​។
– ដុសធ្មេញ​មួយ​ថ្ងៃ​យ៉ាងតិច​ឲ្យ​បាន​២​ដង​ គឺ​ព្រឹក ​និង​យប់​មុន​ចូល​គេង​។
– បើសិនជា​អាច​អ្នក​គួរតែ​ទៅ​ឲ្យ​គ្រូពេទ្យ​ធ្មេញ ពិនិត្យ​ និង​សម្អាត​ក្នុង​មួយ​ឆ្នាំ​ឲ្យ​បាន​២​ដង​៕

Address

ក្រុងច្បារមន
Kompong Speu
05255

Website

Alerts

Be the first to know and let us send you an email when Rapy Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share