Diamond Smile Dental Clinic

Diamond Smile Dental Clinic Health & Service ធានាជូនគុណភាព ប្រសិទ្ធភាព និងសេវាកម្មសម្រាប់អតិថិជន ១០០%

30/06/2025
12/10/2024
10/09/2023
ខាងក្រោមនេះជាមូលហេតុ ដែលយេីងត្រូវយកថ្គាមទាល់ចេញ(Wisdom tooth removal ): 1- ពិបាកសំអាតដែលនាំអោយមានក្លិនមាត់មិនល្អព្រោះមាន...
06/09/2023

ខាងក្រោមនេះជាមូលហេតុ ដែលយេីងត្រូវយកថ្គាមទាល់ចេញ(Wisdom tooth removal ):

1- ពិបាកសំអាតដែលនាំអោយមានក្លិនមាត់មិនល្អព្រោះមានដក់ចំណីដែលឈានទៅរកការពុកធ្មេញ
2- បើពុកខ្លាំងដល់សសៃបណ្តូលធ្មេញបណ្តាលអោយឈឺចាប់ខ្លាំង (pulpitis)
3- ធ្មេញដុះមិនពេញលេញ វាហើមទល់នឹងសាច់អញ្ជាញត្រង់តំបន់ថ្គាមទាល់ធ្វើអោយរលាកអញ្ចាញ (Pericoronitis)
4- ធ្មេញទាល់ដុះខុសទីតាំង ដែលបណ្តាលអោយមានបញ្ហាឈឺចាប់នៅធ្មេញជិតខាងនិងផលវិបាកផ្សេងៗ រួមទាំងពិបាកទំពារអាហារ
5- តម្រូវការយកចេញសម្រាប់ការពត់តម្រង់ធ្មេញ

សូមថែរក្សាធ្មេញនិងអញ្ចាញអោយមានសុខភាពល្អ កុំភ្លេចមកពិនិត្យធ្មេញរៀងរាល់6ខែម្តងផងណា🦷

ទំនាក់ទំនងណាត់ : 081337273/085548646

12/08/2023
សួស្តីអ្នកទាំងអស់គ្នា 😊🌟ការសម្អាតធ្មេញអាចចាប់ផ្តើមធ្វើឡើងតាំងពីពេលកូនមានអាយុ៥ខែឡើងឬចាប់ផ្តើមពីពេលមានពន្លកធ្មេញដំបូង។👉តែក...
08/08/2023

សួស្តីអ្នកទាំងអស់គ្នា 😊
🌟ការសម្អាតធ្មេញអាចចាប់ផ្តើមធ្វើឡើងតាំងពីពេលកូនមានអាយុ៥ខែឡើងឬចាប់ផ្តើមពីពេលមានពន្លកធ្មេញដំបូង។
👉តែក្នុងលក្ខណនៅពេលដែលកូនមិនទាន់មានដុះធ្មេញ យើងក៏អាចសម្អាតបានដែរដោយការប្រើក្រណាត់ស្អាតជ្រលក់ទឹកក្តៅអ៊ុនៗហើយជូតសម្អាតតាមអញ្ជាញរបស់កូនបាន។ នេះជាការបន្សាំកូនអោយមានទំលាប់ក្នុងការសម្អាតមាត់ធ្មេញ។
👉នៅពេលដែលកូនចាប់ផ្តើមមានពន្លកធ្មេញភ្លាម យើងអាចចាប់ដុះសម្អាតធ្មេញដោយប្រើច្រាស់និងថ្នាំដុះធ្មេញសំរាប់ទារកបាន។
👉យើងអាចសម្អាតធ្មេញកូនមួយថ្ងៃ២ដង (ពេលព្រឹកនិងមុនពេលចូលគេងយប់បាន)
📌📌📌ពេលដែលយើងចាប់ផ្តើមសម្អាតធ្មេញកូន សូមជ្រើសរើសច្រាស់ដុះធ្មេញនិងថ្នាំដុះធ្មេញដែលសមស្របតាមអាយុកូន (ថ្នាំដុះធ្មេញសំរាប់ទារកមានជាតិfluorideទាប ដែលអាចការពារធ្មេញកូនបានហើយមិនមានផលប៉ះពាល់ដល់កូន)។
📍សូមកុំរង់ចាំដល់កូនមានធ្មេញច្រើនឬផ្លាស់ធ្មេញព្រៃទើបចាប់ផ្តើមធ្វើការសម្អាតព្រោះចំណីអាហារដែលកូនញ៊ាំប្រចាំថ្ងៃអាចធ្វើអោយធ្មេញកូនពុកខូច នាំអោយពិបាកក្នុងការទំពា រួចវាក៏អាចបង្ករទៅជាបញ្ហាដ៏ទៃជាច្រើនដែរ📍
ឯកសារយោងបន្ថែម៖
https://bit.ly/3tqTfv4
https://bit.ly/3tjnl3
ដោយ CHHAY’s Kitchen ❤
Credit Photo: Vanthon Thann

ការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត!នៅពេលលោកអ្នកឈឺធ្មេញបង្កររោគ ហើយមានសភាពហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គា...
04/07/2023

ការបង្ករោគពីធ្មេញអាចមានគ្រោះថ្នាក់ដល់ជីវិត!

នៅពេលលោកអ្នកឈឺធ្មេញបង្កររោគ ហើយមានសភាពហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់និងពិបាកដល់ការលេបចំណីអាហារ ឬទឹកមាត់ (មានន័យថាប៉ះពាល់ដល់ផ្លូវដកដង្ហើម) សូមប្រញាប់មកជួបទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ព្រោះអ្នកជំងឺអាចស្លាប់បាន ប្រសិនបើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។

១) មូលហេតុធំៗ និងសំខាន់ៗ៖
- ការបង្ករោគចុងឬសធ្មេញស្រួចស្រាវ ដោយសារការងាប់បណ្ដូលធ្មេញ ឬការព្យាបាលរន្ធឬសធ្មេញមិនបានត្រឹមត្រូវ
- ជំងឺរលាកជាលិកាជុំវិញធ្មេញដែលបង្កជាខ្ទុះ
- ការរលាកសាច់ដែលគ្របពីលើធ្មេញថ្គាមទាល់ខាងក្រោមដែលដុះចេញមក
- ការប្រើប្រាស់ឧបករណ៍មិនស្អាត (មិនបានសំលាប់មេរោគឲ្យបានត្រឹមត្រូវ) មេរោគអាច ឆ្លងចូលតាមចរន្តសសៃឈាម

២) កត្តាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៖
ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះមេរោគ (Bacteria) ដែលបង្កឲ្យមានការករខ្ទុះអាចរីករាលដាលពីតំបន់ធ្មេញ ទៅកាន់តំបន់ផ្សេងៗទៀតដូចជាៈ
• ផ្នែកធ្មេញខាងលើៈ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ សុីនីសកាវែនណឺ (Cavernous Sinus )និងអាចឆ្លងចូលទៅកាន់ខួរក្បាល។
• ផ្នែកធ្មេញខាងក្រោមៈ នាំឲ្យហើមតំបន់ក្រោមចង្កា និង តំបន់ឆ្អឹងថ្គាមក្រោម (ធ្វើឲ្យពិបាកលេខទឹកមាត់ និងស្ទះផ្លូវដង្ហើម) ហើយអាចរីករាលដាលដល់តំបន់ទ្រូង (Mediastinum) និងអាចរលាកស្រោមបេះដូង ( Infective Endocarditis)។ មួយវិញទៀតមេរោគអាចចូលទៅក្នុងឈាមដោយផ្ទាល់ (Septicemia)។

៣) ការព្យាបាល៖
ការព្យាបាលអាចធ្វើទៅតាមដំណាក់កាលដូចខាងក្រោមៈ
- ធ្វើការចោះបង្ហូរខ្ទុះរួចលាងសំអាតឲ្យត្រឹមត្រូវ
- ការយកខ្ទុះទៅវិភាគរកមេរោគ និងការប្រើប្រាស់ថ្នាំសះត្រឹមត្រូវ
- យកមូលហេតុដែលបង្ករោគចេញៈ ដោយការព្យាបាលធ្មេញ ឬដកធ្មេញនោះចេញតែម្តង
- ការប្រើប្រាស់ថ្នាំ
- សំរាប់អ្នកជំងឺដែលមានជំងឺ ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និង ជំងឺគួបផ្សំផ្សេងៗ ដែលមានមកជាមួយអ្នកជំងឺស្រាប់ត្រូវការ ការព្រឹក្សាបន្ថែមជាមួយ វេជ្ជបណ្ឌិតឯកទេស បន្ថែមលើការព្យាបាល និងក្នុងករណីធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

៤) អនុសាសន៍ និងការការពារ៖
- សូមជួបជាមួយទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញពេលលោកអ្នកមានបញ្ហាធ្មេញ ឬហើមមុខមាត់ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង។
- បញ្ហាមាត់ធ្មេញអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតសូមមកជួបជាមួយទន្តបណ្ឌិត ជារៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញលោកអ្នក។
Repost from មន្ទីរពេទ្យកាល់ម៉ែត្រ

ដកថ្គាមទាល់3ករណី ក្នុងពេលមួយព្រឹក Happy Sunday everyone 🦷❤️Case by : Dr. Seavpav Contact 081 33 72 73
04/06/2023

ដកថ្គាមទាល់3ករណី ក្នុងពេលមួយព្រឹក
Happy Sunday everyone 🦷❤️
Case by : Dr. Seavpav
Contact 081 33 72 73

Today we present the clinical case by Dr.Seavpav Ly “Vertical impacted lower left of third molar  #38” 🦷Patient: 53 year...
22/03/2023

Today we present the clinical case by Dr.Seavpav Ly

“Vertical impacted lower left of third molar #38”

🦷Patient: 53 years old
🦷Sex: Female
🦷Chief complaint: Tooth mobility and painful while chewing
🦷Clinical examination:
- Impacted third molar
- Distal Caries of Second molar caused by impacted
- Teeth mobility
🦷Treatment: Extraction of both molars #37& #38
🦷Case Follow up : 1 week later

Address

Kandal

Telephone

+85585548646

Website

Alerts

Be the first to know and let us send you an email when Diamond Smile Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Diamond Smile Dental Clinic:

Share