26/04/2023
១. ភាពស្ងៀមស្ងាត់ គឺជាប្រភពថាមពលដ៏អស្ចារ្យបំផុតសម្រាប់មនុស្សយើងទាំងអស់គ្នា។
២. ក្នុងដំណើររាប់ពាន់យោជ តែងតែចាប់ផ្តើមពីមួយជំហានម្តង មួយជំហានម្តងទើបយើងទទួលបានភាពជោគជ័យ។
៣. អ្នកដែលពូកែសង្ស័យច្រើន នឹងមិនអាចធ្វើឱ្យអ្នកដទៃទុកចិត្តបានឡើយ។
៤. ទទួលក្តីស្រឡាញ់ពីនរណាម្នាក់ នឹងផ្តល់នូវកម្លាំងចិត្តដល់អ្នក ហើយស្រឡាញ់នរណាម្នាក់ជ្រាលជ្រៅវិញ នឹងផ្តល់នូវភាពក្លាហានដល់អ្នក។
៥. មនុស្សដឹងមិននិយាយ ប៉ុន្តែមនុស្សនិយាយមិនដឹង។
៦. ខ្ញុំមានរឿង៣ ដែលត្រូវបង្រៀន « ភាពសាមញ្ញ ការអត់ធ្មត់ និងមេត្តាករុណា» ទាំង៣នេះហើយ គឺជាទ្រព្យដ៏មហាសាលមនុស្សយើងគ្រប់ៗគ្នា
៧. គ្មានអ្វីដែលទន់ ហើយបត់បែនជាងទឹកនោះទេ ហើយគ្មានអ្វី ដែលអាចតទល់ជាមួយវាបាននោះទេ។
៨. នៅពេលដែលប្រទេសជាតិធ្លាក់ក្នុងទុក្ខវេទនា អ្នកស្រឡាញ់ជាតិនឹងងើបឡើង។
៩. ដឹកនាំមនុស្ស ត្រូវដើរពីក្រោយពួកគេ។
១០. អ្នកប្រយុទ្ធដ៏អស្ចារ្យ មិនដែលចេះខឹងនោះទេ។
១១. ភាពងាយស្រួលមាននៅក្នុងការលំបាក ហើយរឿងអស្ចារ្យមាននៅក្នុងកិច្ចការតូរតាច។
«老子»